ព័ត៌មានអន្ដរជាតិ
អាមេរិក និងសម្ព័ន្ធមិត្ត ៣ ប្រទេសទៀត ធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូង
កងកម្លាំងជប៉ុន សហរដ្ឋអាមេរិក ហ្វីលីពីន និងអូស្ត្រាលីបានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាជាលើកដំបូងនៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតើនតឹងជាមួយចិន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី៨ ខែ មេសានេះ ។

យោងតាមយោធាហ្វីលីពីន បានហៅសមយុទ្ធនេះថាជា សកម្មភាពសហប្រតិបត្តិការដែនសមុទ្រពហុភាគីលើកដំបូង ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យក្នុងដែនទឹកនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនេះ ។ សមយុទ្ធនេះមានការចួលរួមពីយន្តហោះ នាវាហ្វីលីពីន និងនាវាពិឃាតរបស់កងកម្លាំងការពារដែនសមុទ្រជប៉ុន Akebono ក៏ដូចជានាវាចម្បាំងរបស់សហរដ្ឋអាមេរិក និងអូស្ត្រាលីផងដែរ ។
ទន្ទឹមនោះ សមយុទ្ធនេះក៏បានធ្វើការហ្វឹកហ្វឺនលើផ្នែកទំនាក់ទំនង ក៏ដូចជាសមយុទ្ធផ្សេងទៀតផងដែរដើម្បីបង្កើនសមត្ថភាពធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាពនៅក្នុងការពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់កងកម្លាំងប្រទេសទាំងបួន ។

ស្របពេលជាមួយគ្នានេះ ប្រមុខការពារជាតិនៃប្រទេសទាំងបួនក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយ មុនការធ្វើសមយុទ្ធដែរ ដោយនិយាយថា ប្រទេសទាំងបួនរក្សាសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរ ហើយគោរពសិទ្ធិដែនសមុទ្រក្រោមច្បាប់អន្តរជាតិ ដែលបានចែងនៅក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ។
ចំណែកក្រុមអ្នកវិភាគមួយចំនួនបែរជាលើកឡើងយ៉ាងដូច្នេះវិញថា សមយុទ្ធរួមនេះមានបំណងរារាំងសកម្មភាពរបស់ចិនក្នុងដែនទឹកដែលមានជម្លោះ ខណៈកាលពីខែមុន សមាជិកឆ្មាំសមុទ្រចិនបានបាញ់ទឹកទៅកាន់កប៉ាល់ផ្គត់ផ្គង់ហ្វីលីពីន ២ លើកដែលបណ្ដាលឲ្យសមាជិកនាវិកមួយចំនួនរងរបួស ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


