ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ព្រមានពីគ្រោះថ្នាក់សុខភាព ខណៈសីតុណ្ហភាពឡើងដល់ ៥១ អង្សាសេ
ការិយាល័យអាកាសធាតុនៃប្រទេសហ្វីលីពីនបានព្រមានអំពីរលកកម្ដៅឡើងរហូតដល់ ៥១ អង្សាសេក្នុងតំបន់យ៉ាងហោចណាស់ ៩ នៅទូទាំងប្រទេស ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Xinhua កាលពីថ្ងៃទី៩ ខែមេសាកន្លងទៅ ។

ការិយាល័យបាននិយាយទៀតថា តំបន់ចំនួន ៩ នៅក្នុងប្រទេសហ្វីលីពីនត្រូវបានចាត់ថ្នាក់ជាតំបន់ក្ដៅ ពោលមានសីតុណ្ហភាពចាប់ពី ៤២ ដល់ ៥១ អង្សាសេ ។ ចំណែកប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀតក៏ស្ថិតនៅក្រោមការប្រុងប្រយ័ត្នជាខ្លាំងដែរដោយមានសីតុណ្ហភាពចាប់ពី ៣៣ ទៅ ៤១ អង្សាសេ ។

តំបន់ដែលមានកម្រិតគ្រោះថ្នាក់ទំនងជានឹងជួបប្រទះការក្តៅចង់ខ្លោច និងអស់កម្លាំង ហើយក៏មានការព្រមានពីជំងឺដាច់សរសៃឈាមខួរក្បាលកើតចេញពីរលកកម្ដៅនេះផងដែរ ខណៈការិយាល័យបានណែនាំសាធារណជនឲ្យកំណត់សកម្មភាពចេញក្រៅផ្ទះយូរពេក ឫចៀសវាងការចេញក្រៅ អំឡុងពេលថ្ងៃក្ដៅខ្លាំង និងផឹកទឹកឲ្យបានច្រើន ។
គួរបញ្ជាក់ថា រដ្ឋាភិបាលហ្វីលីពីនបានអនុញ្ញាតឲ្យសាលារៀនជាច្រើនប្ដូរទៅសិក្សាតាមអនឡាញ ជាជាងការរៀនក្នុងថ្នាក់ ដើម្បីការពារសិស្ស ជាពិសេសកុមារពីរលកកម្ដៅដ៏ខ្ពស់នេះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


