ជីវិតកម្សាន្ដ
ម្ចាស់បទ “ស្ទឹងសែនប៉ារីស” អ្នកស្រី សូ សាវឿន ទោះបីមានវ័យជិត ៨០ឆ្នាំ ក៏ទឹកដមសំឡេងនៅតែពីរោះ
រម្លឹកដល់ឈ្មោះអ្នកស្រី សូ សាវឿន ម្ចាស់បទ “ស្ទឹងសែនប៉ារីស” គឺមហាជនខ្មែរគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសបានជ្រាបច្បាស់ហើយ នូវភាពល្បីល្បាញរបស់វីរៈសិល្បៈការិនីជើងចាស់រូបនេះ ខណៈអ្នកស្រីតែងទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន ថែមទាំងការសរសើរពីសមត្ថភាព និងទេពកោសល្យនានានៅក្នុងអាជីពសិល្បៈរហូលមកទល់ពេលបច្ចុប្បន្ន។

ប្រាកដណាស់អ្នកស្រី សូ សាវឿន គឺជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបតាំងពីជំនាន់លោក ស៊ីន ស៊ីសាមុត, អ្នកស្រី រស់ សេរីសុទ្ធា , អ្នកស្រី ប៉ែន រ៉ន មកម្លេះ។ អ្នកស្រីមានបទចម្រៀងល្បីៗជាច្រើនបទ ដូចជាបទ “ស្ពានកំពង់ហ្លួង” បទ “ស្ទឹងសែនប៉ារីស, បទ “លលកវាយំ” បទ “ស្នេហាក្នុងពេលរាត្រី” ជាដើម។
យ៉ាងណាមិញអ្នកស្រី សូ សាវឿន ថ្វីត្បិតតែធ្លាប់មានឈ្មោះបោះសំឡេងល្បីល្បាញជាច្រើនឆ្នាំមកហើយក្ដីតែគេសង្កេតឃើញថា រហូតមកដល់ពេលនេះ មានទស្សនិកជនមួយចំនួនក៏ស្ទើរតែភ្លេចមុខអ្នកស្រីបាត់ទៅហើយ ជាពិសេសក្មេងៗជំនាន់ក្រោយហើយសូម្បីតែតារាចម្រៀងខ្លះដែលយកបទចម្រៀងរបស់អ្នកស្រីទៅច្រៀងឡើវិញក៏ស្ទើរតែមិនចាំមុខអ្នកស្រីផងក៏មាន។
ទោះបីបែបជានេះក្តីថ្មីៗនេះអ្នកស្រី សូ សាវឿន ក៏បានលេចវត្តមាននៅលើទឹកដីប្រទេសកំណើតកម្ពុជាជាមួយរូបសម្រស់ស្រស់ស្អាត និងនៅតែរក្សាភាពក្មេងជាងវ័យសុខភាពរឹងមាំ។ ចំណែកឯទឹកដមសំនៀងក៏នៅតែពិរោះដូចដើម។ តួយ៉ាងមុននេះអ្នកច្នៃម៉ូដ ឯម រៀម បានបញ្ចេញវីដេអូនៃការបង្ហើរសំនៀងរបស់អ្នកស្រី សូ សាវឿន ក្នុងការជួបជុំដោយភាពសប្បាយរីករាយ។

លោក ឯម រៀម បានលើកឡើងថា «អ្នកស្រី សូ សាវឿន អាយុ ៨០ឆ្នាំជាងហើយនៅតែស្ទាវ តោះមកស្តាប់ការរៀបរាប់របស់អ្នកស្រី សូ សាវឿន មុនក្លាយជាតារាចំរៀង, អ្នកស្រី សូ សាវឿន គឺជាតារាចំរៀងជើងចាស់ជំនាន់អ្នកស្រី រស់ សេរីសុទ្ធា ,អ្នកស្រី ប៉ែន រ៉ន ដែលជារាជនីសំឡេងប្រចាំប្រទេសកម្ពុជានាឆ្នាំ១៩៦០ និ ង១៩៧០»។

ជាការពិតបើនិយាយពីតារាចម្រៀងផ្នែកនារីកាលពីជំនាន់ទសវត្សរ៍ឆ្នាំ៦០-៧០ ពោលតាំងពីសម័យសង្គមរាស្រ្តនិយមមកនោះច្បាស់ណាស់គេនឹងគិតមុនគេទៅដល់អ្នកស្រី រស់ សេរីសុទ្ធា អ្នកស្រីប៉ែន រ៉ន ជាដើម រីឯអ្នកស្រី សូ សាវឿន ក៏ស្ថិតក្នុងចំណោមនោះដែរ ដែលអ្នកស្រីបានមានភាពល្បីល្បាញខ្លាំងមិនចាញ់អ្នកចម្រៀងល្បីទាំង ២រូបនេះឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


