កីឡា
ព្រះខ័នរាជស្វាយរៀងជាក្លិបជោគជ័យបំផុតក្នុងពានរង្វាន់សម្តេចតេជោ
ព្រះខ័នរាជស្វាយរៀងបានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល២០២៣-២៤ ជួប ភ្នំពេញក្រោន ដើម្បីដណ្តើមជើងឯកនៅថ្ងៃទី២៨ ខែមេសា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គិតទាំងរដូវកាលនេះ ព្រះខ័នរាជស្វាយរៀងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រចំនួន៩លើកហើយដែលបានក្លាយជាក្លិបបានឡើងដល់វគ្គផ្តាច់ព្រ័ត្រច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។
សម្រាប់ការឡើងដល់វគ្គផ្តាច់ព្រ័ត្រ៨លើកកន្លងមក ព្រះខ័នរាជស្វាយរៀងបានឈ្នះជើងឯក៤លើកគឺឆ្នាំ២០១១ ២០១២ ២០១៥ ២០១៧ និងទទួលបានត្រឹមជើងឯករង៤លើកគឺឆ្នាំ២០០៨ ២០១៦ ២០១៩ ២០២១។
ក្រុមដែលទទួលបានឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ផ្សេងគឺ ក្រសួងការពារជាតិ បានឈ្នះជើងឯក៣លើក វិសាខា៣លើក ភ្នំពេញក្រោន២លើក ខណៈណាហ្គាវើលដ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ បឹងកេត និងខេមរាកីឡា បានឈ្នះជើងឯកម្តងដូចគ្នា។

ភ្នំពេញក្រោន បានឡើងវគ្គផ្តាច់ព្រ័ត្រជាលើកទី៤ និងជាលើកទី១ក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ បន្ទាប់ពីបានឡើងចុងក្រោយបំផុតកាលពីឆ្នាំ២០១០។
ជាពិសេស ព្រះខ័នរាជស្វាយរៀង កំពុងបោះជំហានទៅការឈ្នះជើងឯកធំ២ក្នុងមួយរដូវកាល។ ពួកគេកំពុងឈានមុខគេក្នុងការឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាលនេះដែលទទួលបានកៅអីចូលរួមប្រកួតពានរង្វាន់អាស៊ីលំដាប់ទី៣ និងពានរង្វាន់ក្លិបជើងឯកអាស៊ាន។

ចាំមើលថាតើ ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាជើងឯកលើកទី៥ ឬ ភ្នំពេញក្រោនក្លាយជាជើងឯកទី៣ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈ វិសាខា ត្រូវប្រកួតជាមួយ បឹងកេត ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


