ព័ត៌មានជាតិ
នគរបាលកម្ពុជា សហការជាមួយនគរបាលកូរ៉េ ចាប់ខ្លួនជនសង្ស័យម្នាក់ មាននិវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ
ភ្នំពេញ ៖ អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង លោកឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

បន្ទាប់ពីបានទទួលព័ត៌មានពីនគរបាលកូរ៉េ ពីមុខសញ្ញាជួញដូរគ្រឿងញៀន ដែលមាននិវេទន៍ក្រហមនគរបាលអន្តរជាតិ។ មន្ទីរប្រឆាំងគ្រឿងញៀន បានចាត់កម្លាំងជំនាញឱ្យធ្វើការស៊ើបអង្កេតចាប់តាំងពីដើមខែមីនា អស់រយៈពេលជាងមួយខែ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង១៨ និង០០នាទី កម្លាំងជំនាញ (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាលសរុប ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈានទៅចាប់ខ្លួនជនសង្ស័យ (មាននិវេទន៍ក្រហមនគរបាលអន្តរជាតិ) នៅចំណុចតាមបណ្តោយ ផ្លូវ២៤២ សង្កាត់វាលវង់ ខណ្ឌ៧មករា និងឆែកឆេរទីតាំងស្នាក់នៅរបស់ជនល្មើស នៅចំណុចខុនដូរ អិល បឹងកេងកង៣ ផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ LI MINGXUE ភេទប្រុស ជនជាតិចិន កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ កាន់លិខិតឆ្លងដែនលេខ : E12725171។ វត្ថុតាងចាប់យកបានរួមមាន៖
១. គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៧០២,៧៩ក្រាម
២. គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់ ៣,៥៨ ក្រាម
សរុបគ្រឿងញៀនចាប់យក ទម្ងន់ ៧០៦,៣៧ក្រាម។
ជនសង្ស័យខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន