ព័ត៌មានជាតិ
វិធានការកាយស្ដារថ្មចេញពីផ្ទៃទន្លេ នៅខេត្តកំពង់ចាម បិទបញ្ចប់មុនថ្ងៃឱសានុវាទ
រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ បានប្រកាសបិទបញ្ចប់ករណីចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខណៈការកាយស្ដារថ្មចេញវិញធ្វើឡើងបានលឿនជាងវិធានការឱសានុវាទច្រើនថ្ងៃ ខណៈរដ្ឋបាលខេត្តបានទុកពេលឱ្យក្រុមហ៊ុន ៧០ ថ្ងៃ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា ចាប់ពីថ្ងៃដែលរដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការរដ្ឋបាលជាបន្តបន្ទាប់ឲ្យម្ចាស់ដីធ្វើការកកាយថ្មចេញពីទន្លេវិញនោះ គឺរដ្ឋបាលខេត្តបានធ្វើការចាត់ចែង ដឹកនាំ រៀបចំ និងតាមដានជាប់ជាប្រចាំ តាមរយៈការចុះទៅដល់ទីតាំងផ្ទាល់ផង និងធ្វើការតាមដានរបាយការណ៍អនុវត្តរបស់ភាគី ម្ចាស់ដីផងដែរ។
តាមរដ្ឋបាលខេត្ត ដំណើរការកកាយថ្មយកចេញវិញនេះ បានចាប់ផ្តើមពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ១២ ខែមីនា ២០២៤ មានរយៈពេល ១៧ថ្ងៃ (លឿនជាងវិធានការដែលទុកពេលឲ្យ៧០ថ្ងៃ) មន្ត្រីជំនាញ និងភាគីម្ចាស់ដីបានរាយការណ៍ថា ការកកាយថ្មយកចេញត្រូវបានធ្វើរួចរាល់ចប់ការងារទាំងស្រុង និងស្នើសុំការចុះត្រួតពិនិត្យ។

ប្រភពដដែលបញ្ជាក់ថា ដើម្បីមានភាពច្បាស់លាស់ រដ្ឋបាលខេត្ត បានស្នើសុំកិច្ចសហការជាមួយនឹងក្រសួងធនធានទឹក និង ឧត្តុនិយម ហើយក្រសួងបានបញ្ជូនមន្ត្រីជំនាញ និងឧបករណ៍បច្ចេកទេសថតវាស់ស្ទង់ផ្ទៃបាតទន្លេ នៅទីតាំងផ្ទាល់ ចំនួន ២លើក៖ លើកទី១ រកឃើញថានៅសេសសល់ថ្ម និងឲ្យកកាយយកចេញបន្ត ទៀត ហើយភាគីម្ចាស់ដីបានធ្វើការកកាយយកថ្មចេញបាន ៣ប៉ុងតុងបន្ថែមទៀត។
លើកទី២ នៅ ថ្ងៃទី ២៣-មីនា-២០២៤ មន្ត្រីជំនាញបានបន្តចុះដល់ទីតាំងផ្ទាល់ និងបានប្រើឧបករណ៍ថតវាស់ស្ទង់ផ្ទៃ បាតទន្លេ និងបានបញ្ជាក់ថា ទីតាំងថ្មទាំងអស់ ត្រូវបានកកាយយកថ្មចេញរួចរាល់អស់ហើយ។
រដ្ឋបាលខេត្តកំពង់ចាម ប្រកាសបិទបញ្ចប់វិធានការរដ្ឋបាល ស្តីពីការកកាយថ្មចេញពីផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចាប់ពីពេលនេះតទៅ និងសូមប្រគល់ទីតាំងនេះឲ្យអាជ្ញាធរស្រុកស្រីសន្ធរ និងមន្ទីរជំនាញបន្តគ្រប់គ្រង និងធានាមិនឲ្យមានសកម្មភាពល្មើសនានាកើតមានទៀត នោះឡើយ។

សូមរំលឹកថា ការធ្វេីសកម្មភាពចាក់ថ្មចូលទន្លេរបស់ឧកញ៉ា ទន់ ឆៃអ៊ាង មានរយៈពេលជិត ២ខែ ពោលតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។
ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេប្រវែង ៥៥ម៉ែត្រ និងគ្រោងចាក់បណ្ដោយទន្លេប្រវែង ២៩៤,៦ម៉ែត្រ ដែលទើបចាក់បានប្រវែង ១៣០ ម៉ែត្រ ខណៈសកម្មភាពនៃការចាក់ថ្មចូលទន្លេនេះ គឺពុំមានច្បាប់អនុញ្ញាតឡើយ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


