ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ចាប់ខ្លួនមនុស្ស ៣ នាក់សង្ស័យស៊ើបការណ៍ឲ្យ ចិន
ប៉ូលិសអាល្លឺម៉ង់បានចាប់ឃុំខ្លួនមនុស្ស ៣ នាក់ដោយសង្ស័យថាធ្វើចារកម្ម និងផ្ទេរព័ត៌មានសម្ងាត់អំពីបច្ចេកវិទ្យាទៅឲ្យរដ្ឋាភិបាលចិន ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែមេសានេះ ។

យោងតាមរដ្ឋអាជ្ញាបានឲ្យដឹងថា ពលរដ្ឋអាល្លឺម៉ង់ទាំងបីនាក់ត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់ឲ្យចិនតាំងពីមុនខែមិថុនា ឆ្នាំ ២០២២ មកម្ល៉េះ ខណៈយោងតាមការអនុវត្តច្បាប់របស់អាល្លឺម៉ង់ គឺប៉ូលិសមិនទាន់មានសិទ្ធិបង្ហាញឈ្មោះពេញរបស់ជនសង្ស័យទៅកាន់សាធារណជនឡើយ ។
ម្នាក់ក្នុងចំណោមជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះ Thomas R. រងការចោទប្រកាន់ពីបទធ្វើជាភ្នាក់ងាក្រសួងសន្តិសុខរបស់ប្រទេសចិន និងបានទិញព័ត៌មានស្តីពីបច្ចេកវិទ្យាច្នៃប្រឌិតរបស់យោធានៅប្រទេសអាល្លឺម៉ង់ ។ ចំណែក ២ នាក់ទៀតមាន Herwig F. និង Ina. F ជាប្តីប្រពន្ធនឹងគ្នា និងជាម្ចាស់ក្រុមហ៊ុនមួយកន្លែងនៅទីក្រុង Duesseldorf ដែលធ្លាប់ទាក់ទង និងធ្វើការជាមួយអ្នកស្រាវជ្រាវអាល្លឺម៉ង់ ។
ប្ដីប្រពន្ធមួយគូនេះរងការចោទប្រកាន់ថាបានបង្កើតកិច្ចព្រមព្រៀងផ្ទេរការស្រាវជ្រាវជាមួយសាកលវិទ្យាល័យមួយរបស់អាល្លឺម៉ង់ ដែលជាជំហានដំបូងក្នុងការបង្កើតកម្មវិធីសិក្សាជាមួយដៃគូចិនស្តីពីបច្ចេកវិទ្យាម៉ាស៊ីនកប៉ាល់ រួមទាំងម៉ាស៊ីននាវាចម្បាំងផងដែរ ខណៈអ្នកគ្រប់គ្រងរបស់ Thomas R គឺជាដៃគូចិន ហើយគម្រោងនេះទៀតសោតក៏ត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលចិនផងដែរ ។

អំឡុងពេលចាប់ខ្លួន ជនសង្ស័យកំពុងចរចាលើគម្រោងស្រាវជ្រាវបន្ថែម ដែលអាចមានប្រយោជន៍សម្រាប់ការពង្រីកកម្លាំងប្រយុទ្ធរបស់កងទ័ពជើងទឹកចិន ហើយពួកគេក៏ត្រូវបានចោទប្រកាន់ផងដែរពីបទនាំចេញឡាស៊ែរពិសេសទៅប្រទេសចិនដោយគ្មានការអនុញ្ញាត ខណៈផ្ទះសម្បែង និងការិយាល័យជនសង្ស័យទាំងអស់ក៏ត្រូវបានឆែកឆេរដូចគ្នា ។
គួរបញ្ជាក់ថា អាឡឺម៉ង់ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់រាល់សកម្មភាពចារកម្មតាមប្រព័ន្ធឌីជីថល និងសកម្មភាពបំផ្លិចបំផ្លាញដោយចារកម្មសម្ងាត់របស់ចិន បើទោះបីជាសកម្មភាពទាំងនោះមិនបង្កហានិភ័យខ្លាំងដល់ប្រទេសជាតិក៏ដោយ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


