ជីវិតកម្សាន្ដ
អស់ទ្រព្យពីខ្លួន! អ៊ីណូ ថា មានអ្នកចង់បិទផ្លូវ
កាលពីថ្មីៗ កន្លងទៅនេះ ដូចមហាជនអ្នកគាំទ្របានដឹងហើយជុំវិញដំណឹងដ៏ភ្ញាក់ផ្អើលក្រោយតារាចម្រៀងមាឌធំថ្គាមខ្លា លោក អ៊ីណូ បានប្រកាសរឿងជំពាក់បំណុលជាង ១០ម៉ឺនដុល្លារ ពីកម្ចី Online របស់ចិន រួមទាំងធនាគារ និងឯកជន ជាដើម។

ម្ចាស់បទ ” អូនកុំ យំកុំយំ ” លោក សាន ពេជ្រសុភារិទ្ធ ហៅ អ៊ីណូ គិតមកទល់ពេលនេះ លោកបានចាប់អាជីពសិល្បៈ សាងភាពល្បីល្បាញមានរយៈពេលប្រមាណ ២០ឆ្នាំមកហើយ ប៉ុន្តែអ្វីដែលគេកត់សម្គាល់ឃើញពេលនេះ គឺលោកត្រូវផុងខ្លួនក្នុងបំណុងអស់ទ្រព្យពីខ្លួន និងថែមទាំងនៅជំពាក់គេជាង ១០ម៉ឺនដុល្លារ ថែមទៀត ខណៈលោកធ្លាប់អះអាងថាមកពីការរកស៊ីខាតទើបធ្លាក់ខ្លួនបែបនេះ។
យ៉ាងណារឿងដែលគេចាប់អារម្មណ៍ថែមទៀត ស្រាប់តែមកដល់ពេលតារាចម្រៀង លោក អ៊ីណូ ទម្លាយថាក្រោយពេលលោកធ្លាក់ខ្លួន គឺរងនូវពាក្យគេមើលងាយនិយាយដើម និងក៏មានអ្នកចង់បិទផ្លូវថែមទៀត។ ចំណុចនេះ លោក អ៊ីណូ ក៏បានស្នើកុំឱ្យបិទផ្លូវសិល្បៈលោក ដើម្បីមានឱកាសរកលុយដោះបំណុលគេ។

លោក អ៊ីណូ បាននិយាយថា “ឈឺចិត្តផងពិបាកផងអស់រលីងពីខ្លួនផង ក៏ត្រូវគេលួចនិយាយដើមមើលងាយទៀត ហេតុអ្វី? ចង់បិទផ្លូវ ខ្ញុំធ្វើអី្វកាលពីមុនខ្ញុំដើរធ្វើបុណ្យជួយគេច្រើនណាស់ ឬនេះមែនបុណ្យដែលខ្ញុំបានទទួល ចង់តែ….”។ ជាមួយគ្នានេះ ក៏មានការផ្តល់កម្លាំងចិត្តពីមហាជនអ្នកគាំទ្រមួយចំនួន ផងដែរ។

ជាការពិតណាស់ ដំណឹងនៃការផុងខ្លួនក្នុងបំណុលជាង ១០ម៉ឺនដុល្លារ ពីសំណាក់តារាចម្រៀងសាន់ដេលោក អ៊ីណូ កន្លងមកបានធ្វើឱ្យមហាជន និងមិត្តភក្តិចង្កោមអ្នកសិល្បៈដូចគ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងរហូតមានខ្លះក៏បានជួយជាថវិការ និងខ្លះទៀតបង្ហាញការលើកទឹកចិត្ត ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


