កីឡា
អ្នកប៉ះសេ កែវ ស្រេងលីហួរ ប្រាប់ក្ដីស្រមៃធំចង់សម្រេចឆ្នាំនេះ
កីឡាករ កែវ ស្រេងលីហួរ ជាអ្នកប៉ះសេរបស់ក្រុមបាល់ទះក្រសួងមហាផ្ទៃ កំពុងបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ដែលធ្វើឲ្យអ្នកគាំទ្រសរសើរពីសមត្ថភាពរបស់យុវជនរូបនេះ។

ស្ថិតក្នុងវ័យទើប១៩ឆ្នាំ កែវ ស្រេងលីហួរ ទទួលបានឱកាសក្នុងការបង្ហាញខ្លួនឲ្យក្រុមបាល់ទះយុវជនក្រសួងមហាផ្ទៃ។ កម្ពស់១.៩១ម៉ែត្រ រូបនេះបានចាប់ផ្ដើមលេងបាល់ទះក្រៅផ្លូវការតាំងពីឆ្នាំ២០១៩ ប៉ុន្តែនៅឆ្នាំ២០២១ រូបគេបានបង្ហាញខ្លួនជាផ្លូវការជាមួយក្រុមបាល់ទះក្រសួងមហាផ្ទៃក្នុងក្រុមយុវជន ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាយអេសអាយផាប។ បន្ទាប់មករូបគេបានចូលរួមប្រកួតពានរង្វាន់ World Police & Fire Games 2023, ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លីគបាល់ទះកំពូលកម្ពុជា និងពានរង្វាន់ Special Volleyball Cup។

ក្នុងតំណែងជាអ្នកប៉ះសេ កីឡាករ កែវ ស្រេងលីហួរ តែងតែតាមដាន និងរៀនសូត្រពីរៀមច្បងឆ្នើមគឺ សួន ចាន់ណារ៉ូ ជាអតីតកីឡាករឆ្នើមក្នុងក្រុមជម្រើសជាតិ និងបច្ចុប្បន្នជាកីឡាករក្នុងក្រុមបាល់ទះវិសាខា។ សម្រាប់ក្ដីស្រមៃធំបំផុតរបស់ ស្រេងលីហួរ ក្នុងឆ្នាំនេះគឺចង់ជាប់ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំដែលនឹងចូលរួមប្រកួតបាល់ទះជម្រុះជើងឯកអាស៊ី ឆ្នាំ២០២៤ ជាមួយវៀតណាម នៅប្រទេសថៃ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» កីឡាករ កែវ ស្រេងលីហួរ បាននិយាយថា ៖«ក្ដីស្រមៃតែងតែមាន ប៉ុន្តែអាស្រ័យលើខ្លួនយើងថាប្រឹងហ្វឹកហាត់ឬមិនប្រឹងហ្វឹកហាត់។ ខ្ញុំចង់សម្រេចក្ដីស្រមៃតែមួយទេគឺខ្ញុំចង់ជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជាក្នុងឆ្នាំនេះ។ ខ្ញុំក៏បានចូលរួមធ្វើតេស្តក្នុងក្រុមជម្រើសជាតិអាយុក្រោម២០ឆ្នាំ ប៉ុន្តែចំពោះលទ្ធផលមិនបានប្រកាសនៅឡើយ»។

ថ្វីបើ លទ្ធផលធ្វើតេស្ដក្នុងក្រុមជម្រើសជាតិអាយុក្រោម២០ឆ្នាំ មិនទាន់ចេញជាផ្លូវការ ប៉ុន្ដែ កែវ ស្រេងលីហួរ នៅតែរំពឹងថា ខ្លួនអាចមានឱកាសជាប់។ ជាពិសេសរូបគេកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍខ្លួន ដើម្បីមានលទ្ធភាពជាប់ក្នុងជម្រើសជាតិក្រុមធំ សម្រាប់ព្រឹត្តិការណ៍កីឡាសុីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។
ទោះវ័យក្មេងមែន ប៉ុន្តែអ្នកប៉ះសេ កែវ ស្រេងលីហួរ មានបទពិសោធច្រើនក្នុងបង្ហាញខ្លួនលើទីលាន។ រូបគេធ្លាប់ជួយឲ្យក្រុមបាល់ទះក្រសួងមហាផ្ទៃទទួលបានចំណាត់លេខ៣ពានរង្វាន់អាយអេសអាយផាប និងឈ្នះមេដាយមាស នៅក្នុងព្រឹត្តិការណ៍ World Police & Fire Games 2023 នៅប្រទេសកាណាដា, ឈ្នះពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ពេលនោះរូបគេជាប់ឈ្មោះជាកីឡាករប៉ះសេល្អបំផុតក្នុងព្រឹត្តិការណ៍៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


