ជីវិតកម្សាន្ដ
ទើបអាយុ ១២ឆ្នាំ កូនប្រុសពិធីករ សុខ រ៉ាស៊ី សង្ហាមិនចាញ់ឪពុក
កាលពីថ្មីៗនេះពិធីករពោរពេញដោយវោហារស័ព្ទចូលចិត្តនិយាយកំប្លុកកំប្លែងលោក សុខ រ៉ាស៊ី បានបញ្ចេញរូបថត ១សន្លឹករវាងលោក និងកូនប្រុសជាទីរបស់ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុកបង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដោយហេតុថាគេមិននឹកស្មានថា លោកមានកូនធំពេញរូបពេញរាងសង្ហាដូចនេះទេ។

កន្លងមកពិធីករល្បីឈ្មោះរូបនេះកម្របង្ហាញឲ្យដឹងថាលោកមានកូនប្រុសធំយ៉ាងសង្ហាបែបនេះឡើយ ទើបតែមុននេះ រ៉ាស៊ី បានបង្ហោះជាសាធារណៈនៅលើបណ្តាញសង្គមខណៈមានមតិជាច្រើនបានលាន់មាត់សរសើរគ្រប់គ្នាថាសង្ហាមិនចាញ់ឪពុកទេ។ ម្យ៉ាងទៀតក៏មានអ្នកគាំទ្រមួយចំនួនបាននិយាយបែបចំអន់លេងសើចដោយហៅលោក សុខ រ៉ាស៊ី ថាប៉ាក្មេកទៀតផង។
ដូចគ្នាទៅនឹងអ្នកគាំទ្រដែរ តារាសម្តែង-កំប្លែងភេទទី៣ លោក ម៉ា ដូណា ដែលជាមិត្តភក្តិរង្វង់សិល្ប:ជាមួយលោក សុខ រ៉ាស៊ី ក៏បានបញ្ចេញមតិបែបលេងសើចថា «កូនសុំគោរពលោកពុកក្មេក Mc Rasy Sok ពីចម្ងាយកូនស្រីម្នាក់នេះខុសឆ្គងពីមុនដែលនិយាយជ្រុលជ្រួសសូមលោកពុកកុំប្រកាន់ កូននឹងកែតម្រូវរាល់កំហុសឆ្គងតាមអ្វីដែលលោកពុកចង់បានដោយក្តីគោរពពីកូនប្រសារគួរឲ្យស្រលាញ់»។

បើតាមការឲ្យដឹងពីពិធីករលោក សុខ រ៉ាស៊ី បានប្រាប់ «កម្ពុជាថ្មី» ថា កូនប្រុសជាទីស្រលាញ់របស់លោក គឺទើប តែមានអាយុ ១២ឆ្នាំប៉ុណ្ណោះ ហើយបច្ចុប្បន្នកំពុងរៀនថ្នាក់ទី៦។ ដោយឡែកនៅពេលសួរថា តើធំទៅមានបំណងបណ្តុះគាត់ឲ្យចូលសិល្បៈដូច រ៉ាស៊ី ទេ ? ត្រង់ចំណុចនេះលោក សុខ រ៉ាស៊ី បានបញ្ជាក់ខ្លីថា “តាមនិស្ស័យរបស់គាត់”៕
អត្ថបទ៖ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


