ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យសិល្បករចងក្រងជាសមាគម ដើម្បីជួយគ្នាទៅវិញទៅមក
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យសិល្បករ សិល្បការិនីចងក្រងជាសមាគម ឬចូលរួមជាសមាជិកនៅក្នុងសមាគមន៍គ្រប់ទម្រង់ ដើម្បីជួយគ្នាទៅវិញទៅមក ដូចដូនតាខ្មែរជួយគ្នាទៅវិញទៅមក។ សម្ដេចបានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

សម្ដេចធិបតី សង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្តដល់សិល្បករ សិល្បការិនី គ្រប់ទម្រង់ ចូលរួមចងក្រងជាសមាគម ឬចូលរួមជាមួយសមាជិកសមាគមន៍សិល្បគ្រប់ទម្រង់ ដើម្បីប្រសិទ្ធិភាពនៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់ដូនតាយើង»។
ជាការកត់សម្គាល់នៅកម្ពុជា មានសមាគមសិល្បជាច្រើន ដែលបានបង្កើតឡើង ដោយសមាគមខ្លះក៏មានសកម្មភាព និងមានកេរ្ត៍ឈ្មោះខ្លាំង ឯសមាគមខ្លះក៏មិនមានកេរ្ត៍ឈ្មោះ ឬសកម្មភាពឡើយ។

ជាក់ស្ដែងសមាគមដែលមានកេរ្ត៍ឈ្មោះ និងមានសកម្មភាពជាងគេ ល្បីតាមបណ្ដាញសង្គមជាងគេ គឺមានតែសមាគមសិល្បករខ្មែរប៉ុណ្ណោះ នៅមួយរយចុងក្រោយនេះ។ សមាគមនេះ បង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ សព្វថ្ងៃកំពុងត្រៀមបោះឆ្នោតជ្រើសរើសប្រធានថ្មី បន្ទាប់ពីអ្នកនាងចន ច័ន្ទលក្ខិណា ចប់អាណត្តិ។
កន្លងមក សមាគមសិល្បករខ្មែរ បានជួយរួបរួមសិល្បករខ្មែរ ដើម្បីជួយលើកស្ទួយទៅដល់វិស័យសិល្បៈខ្មែរ តាមរយៈការជួយទ្រទ្រង់ ជ្រោមជ្រែងគ្នាទៅវិញទៅមក ជួយជាថវិកាដល់សិល្បករ សិល្បការិនីចាស់ជរាជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


