ព័ត៌មានជាតិ
ខណ្ឌដូនពេញជិតមានតំបន់ទេសចរណ៍កម្សាន្តថ្មីមានទាំងហាងទំនិញ ភោជនីយដ្ឋានដូចតំបន់ PubStreet
ផ្លូវថ្មើរជើងរាជធានីភ្នំពេញមានទំហំ ៥៧ ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងរៀបចំជាកន្លែង Pub street ផងនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភាឆ្នាំ ២០២៤ នេះ ដើម្បីបម្រើឲ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញ និងដើរលេងកម្សាន្តពេលយប់ ហើយគម្រោងនេះនឹងរៀបចំឲ្យបានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ ២០២៥ ខាងមុខនេះ។

នេះបើតាមកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះនៅសាលារាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ បែងចែងជា ៣ តំបន់ មានទំហំ ៥៧ ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំងនៅមុខប្រៃសណីយ៍មានព្រំប្រទល់
-ខាងជើង៖ ផ្លូវលេខ៩៤
-ខាងត្បូង៖ ផ្លូវលេខ១០៦
-ខាងលិច៖ ផ្លូវលេខ១៣
-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)
ផ្លូវថ្មើរជើងតំបន់ទី២ មានមានព្រំប្រទល់៖
-ខាងជើង៖ ផ្លូវលេខ ១០៦
-ខាងត្បូង៖ ផ្លូវលេខ ១៨៤
-ខាងលិច៖ ផ្លូវលេខ១៣-
-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះរៀបចំជាតំបន់ pop street)។
ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់៖
-ខាងជើង៖ ផ្លូវលេខ ១៨៤
-ខាងត្បូង៖ មហាវិថីព្រះសីហនុ
ខាងលិច៖ ផ្លូវលេខ០៧
-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ (រៀបចំជាតំបន់ លំហែកាយ)។

លោកសាំ ពិសិដ្ឋ បញ្ជាក់ថា តំបន់ទាំង ៣ នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឡើងឲ្យមានសោភណ្ឌភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បារ និងជាកន្លែងpop streetផងដែរ។
តំបន់នេះក្រោយការរៀបចំរួចនឹងបើកឲ្យភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញនិងកំសាន្តសប្បាយ ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ១១ យប់។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា គម្រោងនេះបានសិក្សារួចអស់ហើយ ដូច្នេះលោកជម្រុញឲ្យ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ចាប់ផ្តើមអនុវត្តការងាររៀបចំចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា ៦ ខែ ពោលគឺឲ្យរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ ២០២៥ ដើម្បីឲ្យតំបន់នេះ ក្លាយជាតំបន់មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង pop streetផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


