សេដ្ឋកិច្ច
វៀតណាមដាក់គោលដៅនាំចេញដំឡូងមី ២ ពាន់លានដុល្លារដើម្បីបំពេញតម្រូវការនាំចូលរបស់ចិន
ទីក្រុងហាណូយ៖ ប្រទេសវៀតណាមបានកំណត់គោលដៅនាំចេញដំឡូងមីក្នុងរង្វង់ទឹកប្រាក់ប្រមាណ ២ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្រោមគម្រោងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៃឧស្សាហកម្មដំឡូងមីដែលអនុម័តដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនាពេលថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់សារព័ត៌មានវៀតណាម (VNA)។

នៅឆ្នាំ 2050 តម្លៃនៃការនាំចេញត្រូវបានគេរំពឹងថានឹងឈានដល់ចន្លោះពី២,៣ទៅ ២,៥ ពាន់លានដុល្លារ ហើយការនាំចេញដំឡូងមីត្រូវបានជំរុញជាចម្បងដោយតម្រូវការនាំចូលរបស់ប្រទេសចិន។
ស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញថា ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជាមួយនេះ បាននាំចេញដំឡូងមីនិងផលិតផលពីដំឡូងមីចំនួន ៩៤៤,៩៣ តោន ក្នុងត្រីមាសទី១ ឆ្នាំនេះ ដែលមានតម្លៃ ៤៣០,៤៤ លានដុល្លារ ពោលគឺកើនឡើង ១៥,៦ ភាគរយនៃតម្លៃធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្លៃនាំចេញដំឡូងមីជាមធ្យមគឺ ៤៥១,៣ ដុល្លារក្នុងមួយតោនក្នុងខែមីនា កើនឡើង ១,៧ ភាគរយធៀបនឹងខែកុម្ភៈ និង ១៨,២ ភាគរយធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។
តម្លៃដំឡូងមីនាំចេញជាមធ្យម៤៥៥,៥ដុល្លារក្នុងមួយតោនក្នុងត្រីមាសទី១កើនឡើង១៩,៥ភាគរយ។
គួរកត់សម្គាល់ថា ប្រទេសចិនគឺជាប្រទេសនាំចូលដំឡូងមីរបស់វៀតណាមច្រើនជាងគេ ដែលបាននាំចូល ៩៤,២ភាគរយនៃទំហំនាំចេញដំឡូងមីសរុបរបស់វៀតណាម និង ៩២ភាគរយនៃតម្លៃនាំចេញសរុប។ ដំឡូងមីគឺជាដំណាំទីមួយរបស់វៀតណាម ដែលមានតម្លៃនាំចេញរាប់ពាន់លានដុល្លារ។

ការនាំចេញដំឡូងមីរបស់វៀតណាមក្នុងឆ្នាំ ២០២៣ត្រូវបានគេរាយការណ៍ថាមានចំនួន ១,៣ពាន់លានដុល្លារ
ក្រោមគម្រោងលើកកម្ពស់ការអភិវឌ្ឍន៍ឧស្សាហកម្មដំឡូងមី វៀតណាមសម្លឹងមើលធ្វើឱ្យសម្រេចបានទិន្នផលដំឡូងមីស្រស់សរុបពី ១១,៥-១២,៥ លានតោននៅឆ្នាំ ២០៣០ ជាមួយនឹងផ្ទៃដីដាំប្រហែល ៥០ ភាគរយ ដើម្បីអនុវត្តដំណើរការកសិកម្មប្រកបដោយនិរន្តរភាព។
នៅឆ្នាំ ២០៥០ ផ្ទៃដីដាំដុះឆ្លោះពី៧០ទៅ៨០ភាគរយ នៃផ្ទៃដីដាំដំឡូងមីនឹងអនុវត្តដំណើរការកសិកម្មប្រកបដោយនិរន្តរភាព៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


