ព័ត៌មានអន្ដរជាតិ
ថៃ រុះរើគណៈរដ្ឋមន្ត្រីជាផ្លូវការ លោក សេដ្ឋា របូតតំណែងមួយក្នុងដៃ
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃអាទិត្យនេះបានប្រកាសរុះរើគណៈរដ្ឋមន្ត្រីថ្មី ក្នុងនោះមានការតែងតាំងអ្នកថ្មីចំនួន ៦ រូប ខណៈរដ្ឋមន្ត្រី ៤ រូបននឹងចាកចេញពីតំណែង ហើយរូបលោក សេដ្ឋា ខ្លួនឯងផ្ទាល់ក៏បាត់មុខតំណែងមួយផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃទី២៨ ខែមេសា ។

ក្នុងការរុះរើគណៈរដ្ឋមន្ត្រីនេះដែរ លោក សេដ្ឋា របូតតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ហើយបានប្រកាសតែងតាំងអតីតនាយកប្រតិបត្តិថាមពល លោក Pichai Chunhavajira ឲ្យឡើងអង្គុយកៅអីមួយនេះជំនួស ស្របពេលដែលសេដ្ឋកិច្ចប្រទេសថៃកំពុងស្ថិតក្នុងវិបត្តិ ដោយសារតែលោកមមាញឹកនឹងការងារជានាយករដ្ឋមន្ត្រីខ្លាំងពេក ។
ក្រៅពីក្លាយខ្លួនជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហើយ លោក Pichai វ័យ ៧៥ ឆ្នាំក៏នឹងអង្គុយកៅអីជាឧបនាយករដ្ឋមន្ត្រីផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណា ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អតីតទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី សេដ្ឋា រូបនេះប្រឈមមុខនឹងការងារដ៏លំបាក និងស្មុគស្មាញក្នុងការស្ដារសេដ្ឋកិច្ចប្រទេសថៃឲ្យមានដង្ហើមដកឡើងវិញ ។

ទន្ទឹមនោះ ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារហ៊ុនថៃរបស់ក្រុមហ៊ុន Bangchak Corp រូបនេះក៏នឹងរ៉ាប់រង ក៏ដូចជាទទួលខុសត្រូវលើគោលនយោបាយមួយចំនួន រួមទាំងគម្រោងចែកចាយកញ្ចប់ថវិកា ៥០០ ពាន់លានបាតរបស់លោក សេដ្ឋា ដែលនឹងផ្ទេរប្រាក់ទៅឲ្យពលរដ្ឋថៃក្នុងម្នាក់ៗ ១០,០០០ បាត ក្នុងចំណោម ៥០ លាននាក់ដើម្បីជួយបង្កើនសេដ្ឋកិច្ចក្នុងសហគមន៍ ។
ចំណែកលោក Somsak Thepsuthin ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី នឹងទៅកាន់ការជារដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈជំនួសលោកវេជ្ជបណ្ឌិត Chonnan Srikaew ខណៈលោក Suriya Juangroongruangkit រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នឹងក្លាយជាឧបនាយករដ្ឋមន្ត្រី ។ រីឯលោក Panpree Phittanukorn ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នឹងនៅសល់តែតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសមួយមុខប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រីនេះមានហេតុផលជាច្រើន ហើយនេះក៏អាចជាស្ទីលរបស់គណបក្សភឿថៃផងដែរ ខណៈការផ្លាស់ប្ដូរនេះអនុវត្តតាំងតែពីសម័យបក្សថៃស្រលាញ់ថៃក្រោមការដឹកនាំរបស់លោក ថាក់ស៊ីន ដូចគ្នា ដើម្បីឆ្លើយតបចំពោះក្រុមនយោបាយ ក៏ដូចជាការចរចាផលប្រយោជន៍ជាមួយក្រុមមូលធន ហើយស្ទីលនេះជាមធ្យមនឹងមានការរុះរើគណៈរដ្ឋមន្ត្រីនៅរៀងរាល់ ៦ ខែ ឬ ១ ឆ្នាំម្តង ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ នាយកដ្ឋានឧតុនិយម ថៃ ចេញការព្យាករណ៍សីតុណ្ហភាពក្ដៅចង់ខ្លោច ពិសេសនៅទីក្រុងបាងកក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


