ជីវិតកម្សាន្ដ
សិល្បករ-សិល្បការិនី អបអរ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ
សិល្បករ-សិល្បការិនីជាច្រើន បានសម្តែងការចូលរួមអបអរសាទរ ខណៈ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានក្លាយជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិទី ៦ បន្ទាប់ពីការរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ នេះ។

តាមរយៈនេះគេឃើញមានសិល្បករខ្មែរមួយចំនួនធំ បានប្រកាសអបអរចំពោះលទ្ធផលជាប់ឈ្មោះជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី ៦ របស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបានការគាំទ្រក្រោមសំឡេងសន្លឹកឆ្នោតចំនួន ៥២៧ លើសមាសភាពសិល្បករចំនួន ៦០០ នាក់។
ជាក់ស្ដែងនៅលើទំព័រហ្វេសប៊ុកវីជេ អាឡាស្កូ បានបញ្ជាក់ថា «អបអរសាទរលោក និងស្វាគមន៍លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្លាយជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី ៦ ក្រោមសំឡេងសន្លឹកឆ្នោតចំនួន ៥២៧ លើសមាសភាពសិល្បករចំនួន ៦០០ សំឡេង»។ ចំណែកលោក អ៊ឹម ជីវ៉ា បានលើកឡើងដែរថា «អបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់ឈ្មោះក្លាយជាប្រធានសមាគមសិល្បករខ្មែរ»។

មិនខុសគ្នាពីតារាប្រុស ២ រូប ខាងលើនេះទេ លោក សាវិន ហ្វីលីព ដែលជាសិល្បករជើងចាស់ ក៏បានចូលរួមអបអរដែរថា «សូមអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ស្រីតូចចំណាន បានឈ្នះឆ្នោតជាប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី ២០២៤-២០២៩ ជាមួយសំឡេងគាំទ្រ ៥២៧ សំឡេង ស្មើនឹង ៩៣ ភាគរយ ក្នុងចំណោមសិល្បករចូលរួមបោះឆ្នោត ៦០០ នាក់»៕
អត្ថបទ ៖ ចាន់រ៉ា








-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


