ព័ត៌មានជាតិ
អំពូលសូឡា៥០០ឈុត ត្រូវបានប្រគល់ជូនកងកម្លាំង អាជ្ញាធរ និងពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
អំពូលសូឡាបំភ្លឺចំនួន២០០ឈុត អមជាមួយអំពូលសូឡារបស់សប្បុរសជនមួយចំនួនទៀត សរុបប្រមាណ៥០០ឈុត ត្រូវបានគណៈប្រតិភូដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ នាំយកទៅប្រគល់ជូនដល់ក្រុមគ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាលឈរជើងតាមខ្សែបន្ទាត់ព្រំដែលកម្ពុជា-ឡាវ និងប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៥នេះ។

ពិធីប្រគល់អំណោយជាអំពូលសូឡាទាំង៥០០ឈុត ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រីឡុង ភិរម្យ រដ្ឋលេខាធិការទេសចរណ៍ និងជាក្រុមប្រឹក្សាភិបាលនៃសមាគមសិល្បករខ្មែរ, និងជាសហស្ថាបនិកមូលនិធិសូឡា លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង សិល្បករ សិល្បការនី សប្បុរសជន អាជ្ញាធរស្រុក និងបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ មានប្រសាសន៍ថា នេះជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាល ឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ។ នេះក៏ដើម្បីជាការលើកទឹកចិត្ត និងការកោតសរសើរអំពីការតស៊ូលះបង់របស់បងប្អូនដែលរស់នៅទីនេះ ដើម្បីជាផ្នែកមួយរួមចំណែកជាបង្គោលព្រំដែនក្នុងការការពារជាតិ និងកំពុងខ្វះខាតអំពូលសូឡាដើម្បីផ្គត់ផ្គង់នូវតំរូវការចាំបាច់ និងបន្ទាន់សំរាប់ជួយសម្រួលការរស់នៅរបស់ពួកគាត់។

គួររម្លឹកថា កាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ២០២៤ លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និងលោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍សមាជិក្រុមប្រឹក្សាភិបាលសមាគម បាននាំយកអំពូលសូឡា ២៩៣ ប្រគល់ជូនដល់គ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាល ឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ម្ដងរួចមកហើយ ក្រោមមានវត្តមានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង សិល្បករ សិល្បការនី សប្បុរសជន អាជ្ញាធរស្រុក និងបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ៕






-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


