KPT+
គន្លឹះ៤ យ៉ាងសម្រាប់យុវវ័យដែលចង់បានការងារដំបូង
ខាងក្រោមនេះគឺជាព័ត៌មានជំនួយ៤ យ៉ាង ដែលយើងគួរសិក្សាស្វែងយល់ពេលមានបំណងចង់បានការងារធ្វើពេលទើបចេញពីសាលាភ្លាម៖
១. ច្បាស់ពីអ្វីដែលខ្លួនពូកែនិងចង់ធ្វើ

មុនពេលស្វែងរកការងារលើអ៊ីនធឺណិត ដោយការចាប់ផ្ដើមដាក់ពាក្យសុំរាល់តួនាទីដែលយើងរក ដំបូង ត្រូវគិតពីអ្វីដែលយើងពិតជាចង់ធ្វើមែនសិន ហើយចាំស្វែងរកតួនាទីដែលពាក់ព័ន្ធ។
នេះជាប្រយោជន៍ នឹងធ្វើឲ្យយើងផ្ដោតសំខាន់ក្នុងការស្វែងរកការងាររបស់យើង នៅលើតំបន់ដែលបានកំណត់ច្បាស់ ឬទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងសំណុំជំនាញបទពិសោធន៍និងចំណាប់អារម្មណ៍របស់យើង។
២. អានបទបរិយាយការងារច្បាស់សិន សឹមសម្រេចចិត្តដាក់ពាក្យ
ជារឿយៗបេក្ខជននឹងដាក់ពាក្យទោះបីជាបួនបរិយាយទាំងនោះ ពួកគេមិនធ្លាប់ធ្វើពីមុនក៏ដោយ ឬដោយសារពួកគេគិតថាមិនខាតបង់អ្វី។ នេះជាការបំបាក់ទឹកចិត្តខ្លួនឯងពេលយើងមិនជាប់ ។ ត្រូវអានអានបទបរិយាយការងារជាក់លាក់សិន ប្រសិនយើងមានពាក់កណ្ដាលនៃតម្រូវការសឹមសម្រេចចិត្តដាក់ពាក្យ។
៣. តាមដាន ព័ត៌មាន

ត្រូវប្រាកដថា នៅពេលយើងបានដាក់ព័ត៌មានលំអិត នៅលើជីវប្រវត្តិ ត្រូវធានាថា គេអាចអាចទាក់ទងមកយើងបានគ្រប់ពេល។ ត្រូវពិនិត្យអ៊ីមែលទៀងទាត់ លេខទូរស័ព្ទក៏ត្រូវប្រាកដថាពិតជាអាចទទួលបាន។
បើសិនយើងមិនយកចិត្តទុកដាក់ ហើយខកខានទទួលការហៅ ត្រូវផ្ញើសារជាសំឡេងទៅវិញ។ ការខកខានក្នុងការហៅ ធ្វើឲ្យយើងមើលទៅដូចជាមនុស្សដែលគ្មានទំនួលខុសត្រូវ ឬមិនបានយកចិត្តទុកដាក់ក្នុងការងារនេះទាល់តែសោះ ហើយអាចរារាំងតួនាទីផងដែរ។
៤. អត់ធ្មត់
រឿងសំខាន់ដែលត្រូវចងចាំ គឺត្រូវមានទាំងភាពប្រាកដនិយមនិងអត់ធ្មត់ ទោះជំហានដំបូងនេះមិនដំណើរការល្អក៏ដោយ។ គ្រប់យ៉ាងត្រូវធ្វើដោយមានវិន័យនិងធ្វើដោយល្អនឹងក្លាយជាទម្លាប់សំខាន់ក្នុងជីវិតការងារយើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចំណុចធំៗក្នុងបទទូន្មានរបស់នាយកប្រតិបត្តិក្រុមហ៊ុន Heavy Sound Labs
ចុចអាន៖រីករាយថ្ងៃបុណ្យក្តីស្រលាញ់ មកអានជីវិតស្នេហាមហាសេដ្ឋី Jeff Bezos
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


