Connect with us

KPT+

ចំណុច​ធំៗ​ក្នុងបទទូន្មាន​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Heavy Sound Labs

បានផុស

នៅ

Jason Geter ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Heavy Sound Labs ក៏​ជា​អ្នក​បង្កើត​បទភ្លេងឲ្យ​ក្រុម​តន្ត្រីម្នាក់ដែរ។​ អនុសាសន៍របស់លោកបាន​ផ្ដល់​គំរូតស៊ូ​ទៅកាន់ពិភពលោក ហើយលើកទឹកចិត្ត​មនុស្សពេល​ជីវិត​ជួប​នឹង​ការ​លំបាកខ្លាំង ​មានជាអាទិ៍ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ​កម្លាំង​ចិត្ត​

«ថាមពល​វិជ្ជមាន​​ជា​កត្តា​ចាំបាច់ពេលជីវិតជួបការលំបាក នោះ​រួម​បញ្ចូល​ទាំង​ការ​ភ្ញាក់​ពី​គេងពាំនាំ​​សុខភាព​ល្អ​ ​អារម្មណ៍​រីករាយ​ និង​បានឃើញ​មនុស្សជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​នៅ​ពេល​ព្រឹក។ ខ្ញុំ​លូតលាស់​ចេញ​ពី​ថាមពលដែលស្រូប មក​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ព្រោះ​វាជា​ការ​ឆ្លង​ចរន្ត​ជំរុញ​និង​លើក​ទឹកចិត្ត​ខ្ញុំបានពិតមែន ! »

២. ដំបូន្មានជំរុញការផ្លាស់ប្ដូរ

«នៅ​ពេល​យើង​ឃើញ​អ្វីៗ​កំពុង​ផ្លាស់ប្ដូរ ​ខ្ញុំ​គិត​ថា​ យើង​គ្រប់គ្នា​គួរ​តែ​ដោះស្រាយ​ ជា​ជាង​ប្រយុទ្ធប្រឆាំង។ ខ្ញុំ​ក៏​សូម​ណែនាំ​អ្នកដែលកំពុង​លំបាក ​ធ្វើការស្រាវជ្រាវ​ សិក្សា ​និង​ស្វែងយល់​អំពី​អ្វី​ដែល​កំពុង​កើតឡើង​ពិតនៅ​ជុំវិញខ្លួនសិន មុនពេលសម្រេចចិត្ត​ថា ​គួរប្តូរឬយ៉ាងណា និងដោយវិធីណា»

៣. សម្រង់​សម្តីដែលលោកចូលចិត្ត​បំផុត​

«ខ្ញុំ​ធ្លាប់បាន​អានប៉ះ Quote​​ មួយ​ ហើយវា​​​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯងមាន​តម្លៃនៅ​ក្នុង​ពិភពលោក​នេះ។ នោះគឺពាក្យថា គ្រប់​គ្នា​កើត​មក​មិនអាច​រើស​ស្ថានភាព​ដែលចង់បានទេ ប៉ុន្តែ​យើង​អាច​​គ្រប់គ្រង​ជីវិតដើម្បី​ក្លាយ​ខ្លួន​ជា​អ្វី​ដែល​យើង​ចង់​បាន​»

៤. សេចក្តី​សង្ឃឹម​

«ខ្ញុំក្លាយ​ជា​វិនិយោគិន​ដែលចាប់ផ្តើមពីបាតដៃខ្លួនឯង ដោយ​សារ​ហ៊ាន​វិនិយោគ​ដ៏​អស្ចារ្យ ​ក្នុង​ការ​កសាង​ក្រុមហ៊ុន​ដ៏​មាន​ឥទ្ធិពល​​។ ​នៅ​ទីបំផុតខ្ញុំ​អាច​កែច្នៃ​ប្រាក់ឲ្យ​ត្រឡប់​មក​​វិញ ព្រោះខ្ញុំមានសង្ឃឹមជានិច្ច!​»

៥. នៅ​ពេល​ដែលការសង្ស័យ​មក​រារាំង​

«អ្វី​ដែល​ខ្ញុំតែង​ធ្វើ ​ព្រមទាំងជឿជាក់ពេលជួបបញ្ហា​ គឺខ្ញុំ​ដោះស្រាយ​​ដោយការ​ជជែក និងសួរនាំ​បញ្ជាក់។ ខ្ញុំ​តែងតែ​ចាត់​ទុក​ខ្លួនឯង​ជា​ជើងឯក ហើយពេលខ្លះទោះមិនមែនជា​ម្ចាស់​ជើងឯកពិតមែន ​វាមានន័យថា យើងនឹង​មិនអាច​​ឈ្នះ​រាល់​ការ​ប្រកួតឡើយ។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​តែងតែ​រំលឹក​ខ្លួនឯង ​ពេល​ខ្ញុំ​ជួបរឿងមិនសមបំណង។ »

៦. ​កំណត់​សេរីភាព​ហិរញ្ញវត្ថុ

«យើង​មិន​ចាំបាច់​ធ្វើអ្វី​គ្រប់យ៉ាងដើម្បី​លុយ​ទេ។ យើង​អាច​ជ្រើសរើសធ្វើ​​នូវ​អ្វី​ដែល​ខ្លួនឯងចង់​ធ្វើ​ ព្រោះ​យើង​​មាន​លទ្ធភាព​គ្រប់គ្រង​លុយ​ មិនមែនឲ្យលុយជា​ឧបករណ៍​ដឹកនាំទេ។ ចូរ​ជួយ​អ្នក​ដទៃ​។ ប្រើហិរញ្ញវត្ថុដែលមានចែករំលែកដល់អ្ន​កខ្សត់ខ្សោយជាង»៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ សម្រង់ទស្សន​នៃបុគ្គលល្បីៗ​លើ​ពិភពលោក​ទាំង៩ដែលមិនគួររំលង​អាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ជួយសម្រួលការព្យាបាល និងឧបត្ថម្ភ១ពាន់ដុល្លារដល់កីឡាករ ម៉ើល ចាន់រ៉ា របួស

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ទេសរដ្ឋមន្ត្រី លី ធុជ ៖ កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​បច្ចេកទេស ចំណេះដឹង និង​ជំនាញ​ដល់​ប្រទេស​ម៉ុង​ហ្គោ​លី លើ​ការងារ​បោសសម្អាត​មីន និង​គាំទ្រ​ដល់​ម៉ុង​ហ្គោ​លី​អនុវត្ត​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្ស​ប៊ែ​ល​ធី​ថ្នាក់​ទី​១២ ជំនា​ន់ទី​១៨ ចំនួន ២,១១២​នាក់ ទទួល​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប៊ែ​ល​ធី

សន្តិសុខសង្គម២ ម៉ោង មុន

ស្ត្រីម្នាក់​ទើប​ឆ្លង​ទន្លេ​បាន​កូនភ្លោះ​ ខ្ចីលុយ​គេ១ម៉ឺនទិញថ្នាំឱ្យកូនលេប ស្រាប់តែ​ត្រូវ​រថយន្ត​ដឹកដីបុកកិនស្លាប់

កីឡា៣ ម៉ោង មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម