ព័ត៌មានអន្ដរជាតិ
ផ្ទុះឆេះឃ្លាំងស្តុកសារធាតុគីមីពុលនៅខេត្តភាគកណ្ដាល ថៃ អាជ្ញាធរដាក់ការសង្ស័យមកពីអាកាសធាតុក្ដៅខ្លាំង
ឃ្លាំងស្តុកសារធាតុគីមីពុល និងកាកសំណល់ឧស្សាហកម្មនៅក្នុងស្រុក Phachi នៃខេត្តអយុធ្យាប្រទេសថៃកាលពីថ្ងៃពុធបានផ្ទុះឆាបឆេះយ៉ាងសន្ធោរសន្ធៅ ដោយបង្ខំឲ្យជម្លៀសអ្នកជំងឺក្នុងមន្ទីរពេទ្យស្រុក និងប្រជាពលរដ្ឋដែលរស់នៅជុំវិញឃ្លាំងនោះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS នៅថ្ងៃទី២ ខែឧសភានេះ ។

អ្នកស្រុកបានឮស្នូរផ្ទុះបន្តកន្ទុយគ្នា ហើយក្រោយមកអណ្ដាតភ្លើង និងផ្សែងខ្មៅខ្មួលខ្មាញ់ត្រូវបានគេមើលឃើញហុយឡើងលើមេឃក្នុងភូមិទី ២ នៃស្រុក Phachi ហើយមន្ត្រីសាលាស្រុកបានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កើតហេតុត្រូវពាក់ម៉ាស និងនៅក្រៅផ្ទះ ខណៈលោកអភិបាលខេត្តក៏បានបញ្ជាឲ្យផ្ទេរអ្នកជំងឺប្រមាណ ៤០ នាក់ចេញពីមន្ទីរពេទ្យ Phachi ទៅមន្ទីរពេទ្យផ្សេងទៀតក្នុងខេត្តផងដែរ ។
ស្របពេលជាមួយគ្នានេះ អាជ្ញាធរក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យផ្ទុកទៅដោយពពុះសាប៊ូ និងក្រុមអ្នកជំនាញពន្លត់អគ្គិភ័យមកពីខេត្ត Suphan Buri ទៅជួយពន្លត់ភ្លើងឆេះនេះផងដែរ ខណៈលោកវេជ្ជបណ្ឌិត Opart Karnkawinpong លេខាធិការអចិន្ត្រៃយ៍នៃមន្ទីរសុខភាពសាធារណៈខេត្តបាននិយាយថា ការិយាល័យសុខាភិបាលខេត្តអយុធ្យា បានបង្កើតមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់មួយដើម្បីដាក់ និងព្យាបាលអ្នកជំងឺដែលស្រូបផ្សែងគីមី ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានអ្នករងរបួសពីការរលាកភ្លើងនោះទេ ។

ចំណែកលោក Jullapong Thaveesri អគ្គនាយកនៃនាយកដ្ឋានការងារឧស្សាហកម្មបាននិយាយកាលពីយប់ថ្ងៃពុធថា សារធាតុគីមី ជ័ររលាយ និងកាកសំណល់ឧស្សាហកម្មប្រហែល ៣,០០០ តោនក៏ត្រូវបានរក្សាទុកនៅក្នុងឃ្លាំងដែលនៅជាប់គ្នាជាមួយឃ្លាំងផ្ទុះឆេះនោះដែរ ប៉ុន្តែអ្នកជំនាញការខាងពន្លត់អគ្គិភ័យបានព្យាយាមទប់ស្កាត់ទាន់ពេលវេលា ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមូលហេតុពិតប្រាកដនៃហេតុការណ៍ផ្ទុះឆាបឆេះឃ្លាំងស្តុកសារធាតុគីមីនៅខេត្តអយុធ្យាប្រទេសថៃមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអ្នកជំនាញការបានដាក់មុខព្រួញនៃឧបទ្ទវហេតុនេះគឺដោយសារតែបញ្ហាអាកាសធាតុក្ដៅខ្លាំង ដោយសារតែបច្ចុប្បន្នសីតុណ្ហភាពក្នុងខេត្តមួយនេះហក់ឡើងដល់ ៤០ អង្សាសេឯណោះ ៕

ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


