ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអ្នកសារព័ត៌មានកុំដើរតួជាតុលាការកាត់ក្តី
សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ស្នើឱ្យអ្នកសារព័ត៌មានដែលកំពុងប្រកបវិជ្ជាជីវៈរបស់ខ្លួន ត្រូវប្រមូលខ្លឹមសារពីភាគីពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងធ្វើការផ្សព្វផ្សាយ និងចៀសវាងការដើរតួជាតុលាការផង និងអ្នកផ្សព្វផ្សាយផង។
ការអំពាវនាវនេះ បន្ទាប់ពីសម្តេចធិបតី សង្កេតឃើញ អ្នកសារព័ត៌មានមួយចំនួនបានយកវិជ្ជាជីវៈរបស់ខ្លួនផ្សព្វផ្សាយផង និងដើរតួជាតុលាការ ដែលនាំឱ្យប៉ះពាល់ដល់តម្លាភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។
នាពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានប្រមាណ ៥ពាន់នាក់ នៅថ្ងៃទី៣ ឧសភានេះ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវការព័ត៌មានពិត រហ័ស និងទាន់ពេលវេលា គ្រប់ជ្រុងជ្រោយដើម្បីដាក់ចេញនូវវិធានការ និងដោះស្រាយទាន់ពេលចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវការព័ត៌មានពីគ្រប់ជ្រុងជ្រោយ។

ក្នុងន័យនេះ សម្តេចធិបតី សំណូមពដល់បងប្អូនផង នៅក្នុងតួនាទីជាអ្នកសារព័ត៌មាន ទោះបីមានអាជ្ញាបណ្ណឬមិនមាន ត្រូវមានជាឆន្ទៈ ផ្តល់ព័ត៌មានពិតប្រាកដឱ្យគ្រប់ជ្រុងជ្រោយ។
សម្តេចសង្កត់ធ្ងន់ថា៖«ខ្ញុំសុំឱ្យអ្នកសារព័ត៌មានដើរតួជាអ្នកសារព័ត៌មាន ប៉ុន្តែកុំដើរតួជាអ្នកធ្វើតុលាការ បានន័យថាយើងដឹងព័ត៌មានមួយជ្រុងហើយព្យាយាមទៅរកព័ត៌មានមួយជ្រុងទៀតដើម្បីផ្គុំគ្នាឱ្យបានគ្រប់ជ្រុងជ្រោយ សូមកុំធ្វើការវិនិច្ឆ័យមុន។ កុំឱ្យយើងជាអ្នកយកព័ត៌មានផង ជាអ្នកកាត់ទោសផង»។

ជាមួយគ្នានេះ សម្តេចធិបតី លើកទឹកចិត្តឱ្យមានការផ្សាយប្រកបដោយតម្លាភាព អព្យាក្រឹត្យ ប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ មិនថាព័ត៌មាននោះជា ព័ត៌មានវិជ្ជមាន ឬអវិជ្ជមាននោះទេ។ បើតាមសម្តេចធិបតី ក្នុងរយៈពេល ៨ ខែនេះ សម្តេចបានដោះស្រាយបញ្ហាច្រើនរួមជាមួយអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ ក្រោមជាតិ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា គឺដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានពីបងប្អូនអ្នកសារព័ត៌មានទាំងអស់៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


