Connect with us

កីឡា

អបអរសាទរ! ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះជើង​ឯកលីគកំពូលកម្ពុជារដូវកាលនេះ

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ក្លាយ​ជា​ក្រុម​ដំបូង​​គេ​ដែល​បាន​ឈ្នះ​ជើង​​ឯក​​២​ក្នុង​មួយ​រដូវ​កាល​​សម្រាប់​រយៈ​ពេល​១៦​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​នាំ​មុខ​ពិន្ទុ​ដាច់​គូ​ប្រជែង​ភ្នំពេញ​ក្រោន​រដូវ​​ដល់​៨​ពិន្ទុ​សម្រាប់​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​វគ្គ​​៤​​ក្រុម​ចុង​ក្រោយ​ដែល​ត្រូវ​ជា​សប្តាហ៍​ទី​២៨​ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ បឹងកេត ដោយ​លទ្ធផល ៤-១ នៅ​កីឡដ្ឋាន​ព្រះ​ខ័ន​រាជ​ស្វាយរៀង ខណៈ ភ្នំពេញ​ក្រោន បាន​ចាញ់ វិសាខា ដោយ​លទ្ធផល ០-២ ក្នុង​ផ្ទះ​របស់​ខ្លួន​ ដូច្នេះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ខេមបូឌានបូឌានព្រីមៀរលីគ​រដូវ​កាល​២០២៣-២៤ ទោះ​បី​ជា​នៅ​សល់​២​ប្រកួត​ទៀត ពី​ព្រោះ​គិត​ត្រឹម​ពេល​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង​មាន៧២​ពិន្ទុ ខណៈ​ភ្នំពេញ​ក្រោន​មាន​តែ​៦៤​ពិន្ទុ​​ដែល​អស់​ឱកាសហើយ។

ដូច្នេះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់ទាត់​កម្ពុជា​រយៈ​ពេល​១៦​ឆ្នាំ​ចុង​ក្រោយ​សម្រាប់​ការ​ឈ្នះ​ពាន​រង្វាន់​ធំ​២​ក្នុង​មួយ​រដូវ​កាល បន្ទាប់​ពី​បានឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៧ រដូវ​កាល​២០២៣-២៤ កាល​ពី​​ថ្ងៃ​ទី​២៨ ខែ​មេសា៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ជាថ្មីម្ដងទៀត លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរ ពិសេសប្រធានផ្សារគ្រប់ផ្សារ ចាប់អ្នកយកភាស៊ីលើសសៀវភៅបន្ទុក

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព​ក្នុង​វិស័យ​កាត់ដេរ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ជាង​៤​ម៉ឺន​នាក់ ដាក់​ញត្តិ​ថ្កោលទោស​របាយការណ៍ និង​សកម្មភាព​សង់​ត្រា​ល់

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​សណ្ឋាគារ​មួយកន្លែងនៅខេត្ត​ព្រះសីហនុ ​បណ្ដាល​ឱ្យ​ជន​ជាតិ​ចិន​ម្នាក់​បានស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

សេដ្ឋកិច្ច១២ ម៉ោង មុន

ថៃ​រំពឹង​​ការ​សន្យា​វិនិយោគ​ជាង​ ២០ ប៊ីលាន​​ក្នុង​ឆ្នាំ​ ២០២៤ នេះ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃទី១៧ ខែមិថុនា សម្ដេចធិបតី នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ៦០ម៉ែត្រ​ ទៅព្រលានអន្តរជាតិតេជោ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ណែនាំឲ្យស្គាល់ក្រុមហ៊ុន​អាកាសចរណ៍​ទាំង ៣១ ក្រុមហ៊ុន ​​មានជើង​ហោះហើរ​​ត្រង់​មក​ប្រទេស​កម្ពុជា

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុនអាកាសចរណ៍ឡាវ​បញ្ឈប់ជើងហោះហើរ មកកម្ពុជា ​ក្រោយបើកដំណើរការរយៈពេលខ្លី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ផ្លោង​មីស៊ីល​​១៧​គ្រាប់​ដាក់​អ៊ុយក្រែន ក្រោយ G7 ​យក​ទ្រព្យ​សម្ប​ត្តិ​បង្កក​ជួយ​ក្រុង​កៀវ

ចរាចរណ៍១៥ ម៉ោង មុន

មនុស្ស៧នាក់ស្លាប់ក្នុងហេតុការណ៍រថយន្ដធុនធំពីរគ្រឿងបុកគ្នា

Sokha Hotels

ព័ត៌មានពេញនិយម