ព័ត៌មានអន្ដរជាតិ
អ៉ីស្រាអ៊ែល ប្រកាសបិទ និងវាយឆ្មក់ទីតាំងសារព័ត៌មាន Al Jazeera ភ្លាមៗ
បន្ទប់សណ្ឋាគារមួយកន្លែងនៅក្រុងយេរូសាឡឹម ដែលបានប្រើប្រាស់ជាការិយាល័យរបស់ Al Jazeera ត្រូវបានក្រុមប៉ូលិសចូលលបវាយឆ្មក់ ក្រោយរដ្ឋាភិបាលអ៉ីស្រាអ៊ែលសម្រេចចិត្តបិទប្រតិបត្តិការទាំងអស់របស់បណ្ដាញសារព័ត៌មានមួយនេះ កាលពីថ្ងៃទី៥ ខែឧសភា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

ឧទ្ទកាល័យនាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាសថា វត្តមានសារព័ត៌មាន Al Jazeera បានធ្វើការគំរាមកំហែងចំពោះសន្តិសុខជាតិ ហើយការបិទនេះធ្វើឡើងដរាបណាសង្គ្រាមនៅតំបន់កាហ្សានៅតែបន្តកើតឡើង។ វិធានការរបស់អ៉ីស្រាអ៊ែល មានដូចជា ការចុះបិទការិយាល័យ Al Jazeera នៅអ៉ីស្រាអ៊ែលភ្លាមៗ ការរឹបអូសយកសម្ភារៈផ្សព្វផ្សាយ ការកាត់ផ្ដាច់ប៉ុស្ដិ៍ផ្សាយចេញពីក្រុមហ៊ុនខ្សែកាបនិងផ្កាយរណប ព្រមទាំងការបិទវិបសាយទាំងអស់របស់ Al Jazeera។ នាយករដ្ឋមន្ត្រីអ៉ីស្រាអ៊ែល បានចាត់ទុក Al Jazeera ជាសារព័ត៌មាន ដែលមានសភាពញុះញុង់ ហើយបានរិះគន់ប្រតិបត្តិការយោធារបស់អ៉ីស្រាអ៊ែលនៅតំបន់កាហ្សានាពេលកន្លងមក។
Al Jazeera ដែលជាបណ្ដាញសារព័ត៌មានរបស់ទូរទស្សន៍រដ្ឋកាតា បានហៅទង្វើនេះថា គឺជា “សកម្មភាពឧក្រិដ្ឋកម្ម” ហើយការចោទប្រកាន់ដែលថាប៉ះពាល់ដល់សន្តិសុខជាតិអ៉ីស្រាអ៊ែល គឺជា “ការកុហកដ៏ឆ្កួតលីលា និងគ្រោះថ្នាក់” ដែលធ្វើឲ្យអ្នកសារព័ត៌មានប្រឈមនឹងហានិភ័យ។

ទាក់ទិននឹងការបិទនេះ ការិយាល័យសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ បានសម្ដែងនូវសេចក្ដីខកចិត្ត និងរិះគន់ចំពោះចំណាត់ការរបស់អ៉ីស្រាអ៊ែល ហើយបានសរសេរនៅបណ្ដាញសង្គម X ថា “ពួកយើងសោកស្ដាយចំពោះសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រីក្នុងការបិទ Al Jazeera នៅអ៉ីស្រាអ៊ែល។ ប្រព័ន្ធផ្សព្វផ្សាយដែលមានសេរីភាព និងឯករាជ្យភាព ពិតជាមានសារៈសំខាន់ ដើម្បីធានាបាននូវតម្លាភាព និងទំនួលខុសត្រូវ។ ឥលូវ រឹតតែមានការរឹតបន្តឹងថែមទៀតចំពោះការរាយការណ៍ព័ត៌មានពីកាហ្សា។ សេរីភាពនៃការបញ្ចេញមតិគឺជាកូនសោនៃសិទ្ធិមនុស្ស។ ពួកយើងជំរុញឲ្យរដ្ឋាភិបាលលុបចោលនូវការហាមឃាត់នេះឡើងវិញ”៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


