ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ ថ្នាក់ដឹកនាំកម្ពុជា បានបញ្ជាក់ជំហរច្បាស់លាស់អស់ហើយចំពោះបញ្ហាព្រែកជីកហ្វូណនតេជោ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា បានកញ្ជាក់ពីជំហរច្បាស់លាស់រួចអស់ហើយពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ។ ការគូសបញ្ជាក់របស់លោក ប៉ែន បូណា នេះ គឺជាការឆ្លើយតបទៅនឹងអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមដែលនៅតែបន្តទាមទារចង់ឱ្យកម្ពុជាចែករំលែកនូវព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ។

លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានថ្លែងប្រាប់កាសែតវៀតណាមកាលពីថ្ងៃទី០៥ ខែឧសភាថា វៀតណាមបានចាប់អារម្មណ៍ខ្លាំងលើបញ្ហាព្រែកជីកហ្វូណនតេជោរបស់កម្ពុជានេះ ហើយបានបន្តស្នើឱ្យភាគីកម្ពុជា ផ្តល់នូវព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងនេះ ជាពិសេស ពីបញ្ហាប៉ះពាល់លើទន្លេមេគង្គ។ លោកស្រី Pham Thu Hang បានលើកឡើងថា វៀតណាមតែងតែផ្តល់តម្លៃ និងផ្តល់អាទិភាពចំពោះប្រទេសជិតខាងដ៏ល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែងជាមួយកម្ពុជាក្នុងវិស័យបរទេសរបស់ខ្លួន។ ទាំងនេះ គឺវៀតណាមានបំណងចង់ឱ្យទំនាក់ទំនងទ្វេភាគីកាន់តែបន្តកាន់តែស៊ីជម្រៅ និងកាន់តែអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងវិស័យផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ចំពោះបញ្ហាព្រែកជីកហ្វូណនតេរជោ បើតាមអ្នកនាំពាក្យក្រសួងបរទេសវៀតណាម គឺវៀតណាមគោរពផលប្រយោជន៍ស្របច្បាប់របស់កម្ពុជាដែលស្របតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ បទប្បញ្ញត្តិពាក់ព័ន្ធនានារបស់គណៈកម្មការទន្លេមេគង្គ (MRC) និងក្នុងនាមអ្នកជិតខាងបែបប្រពៃណី និងមិត្តភាពរវាងប្រទេសទាំងពីរ។ លោកស្រី Pham Thu Hang ក៏បានអះអាងថា វៀតណាមតែងតែគាំទ្រ រីករាយ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់«កម្ពុជាថ្មី»នៅព្រឹកថ្ងៃចន្ទនេះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ពីជំហររបស់កម្ពុជារួចហើយចំពោះបញ្ហាជ្រែកជីកហ្វូណនតេជោ ហើយសូម្បីតែសម្តេចតេជោ ហ៊ុន សែន ក៏បានបកស្រាយពន្យល់ពីបញ្ហានេះផងដែរ។ ចំពោះការចង់បាននូវព័ត៌មាននានានោះ លោក ប៉ែន បូណា បានចង្អុលបង្ហាញថា កម្ពុជា បានផ្ញើឯកសារនានាទៅគណៈកម្មការទន្លេមេគង្គ (MRC)រួចហើយ ដូច្នេះ ប្រទេសសមាជិកណាមួយ ឬក៏វៀតណាម បើចង់បាន គួរតែទាក់ទងទៅយកពីគណៈកម្មការទន្លេមេគង្គ (MRC)។
សូមជម្រាបជូនថា កម្ពុជា គ្រោងនឹងសាងសង់ព្រែកជីកហ្វូណនតេជោ នៅចុងឆ្នាំ២០២៤នេះ បើសិនគ្មានការប្រែប្រួលណាមួយ។ ព្រែកជីកដែលជាប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជានេះ គ្រោងប្រើប្រាស់កញ្ចប់ថវិកាសាងសង់ចំនួន១,៧ពាន់ដុល្លារអាមេរិក ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៨ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមទាំង មន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត បានបកស្រាយ និងពន្យល់ជាបន្តបន្ទាប់រួចមកហើយថា ព្រែកជីកហ្វូណនតេជោ នេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់សង្គម សេដ្ឋកិច្ចកម្ពុជា និងថា វាមិនផ្តល់ផលប៉ះពាល់ដល់ទន្លេមេគង្គដូចអ្វីដែលរដ្ឋាភិបាលវៀតណាម និងក្រុមអ្នកស្រាវជ្រាវវៀតណាមបានចោទប្រកាន់នោះទេ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសប្តេជ្ញាហើយថា នឹងសាងសង់ព្រែកជីកហ្វូណនតេជោនេះឱ្យបានជាដាច់ខាត បើទោះបីមានការមិនពេញចិត្ត និងប្រឆាំងជំទាស់ពីភាគីណាក៏ដោយ៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


