កីឡា
ចាយពេល៧ឆ្នាំ Mbappe នៅតែមិនអាចជួយក្រុមឈ្នះពានរង្វាន់ UEFA
ក្ដីស្រមៃរបស់កីឡាករ Kylian Mbappe គឺចង់ឈ្នះពានរង្វាន់ UEFA Champions League ជាមួយក្រុម Paris Saint-Germain ប៉ុន្តែចំណាយពេល៧ឆ្នាំហើយនៅតែមិនទាន់អាចសម្រេចក្ដីស្រមៃនេះបាន។

ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe បាននិយាយកាលពីខែកុម្ភៈថា រូបគេនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅពេលកិច្ចសន្យារបស់ខ្លួនផុតកំណត់នៅរដូវក្តៅនេះ។ ក្រោយធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ UEFA Champions League អ្នកសារព័ត៌មានបានចោទសួរថា នេះការប្រកួតចុងក្រោយរបស់លោកក្នុងពានរង្វាន់អឺរ៉ុបជាមួយក្រុម PSG?
កីឡាករ Kylian Mbappe បានឆ្លើយថា ៖«បើនិយាយក្នុងរដូវកាលនេះ ប្រាកដណាស់ គឺត្រូវតែអញ្ជឹងហើយ។ ជាការពិតណាស់ យើងខកចិត្ត។ យើងចង់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ ពានរង្វាន់ Champions League អ្នកត្រូវតែមានប្រសិទ្ធភាពក្នុងតំបន់ទាំង២ ហើយនៅលើចំណុចនេះ ក្រុម Dortmund ល្អជាងយើង។ យើងបានធ្វើឲ្យអ្នកគាំទ្រខកចិត្ត ប៉ុន្តែវាជាការរៀបចំហើយជាដំណើរការដ៏វែង។ យ៉ាងណា យើងបានបង្ហាញក្នុងរដូវកាលនេះថា យើងអាចដើរបានផ្លូវឆ្ងាយ»។

សម្រាប់អនាគតរបស់កីឡាករ Kylian Mbappe នៅជាមួយក្រុម Paris Saint-Germain អាចដល់ពេលបញ្ចាប់ហើយ ខណៈរូបគេនឹងចាកចេញទៅរកក្រុមផ្សេងដើម្បីស្វែងក្តីស្រមៃធំគឺពានរង្វាន់ UEFA Champions League លើកដំបូងក្នុងអាជីព។ បើយើងតាមការចុះផ្សាយរបស់សារព័ត៌មានអន្ដរជាតិធំៗកីឡាករ Kylian Mbappe អាចនឹងផ្លាស់ទៅចូលរួមជារួមក្រុម Real Madrid។
ក្រុម Paris Saint-Germain ដែលមានអាយុកាល៥៣ឆ្នាំ និងជាក្លិបជោគជ័យបំផុតនៅប្រទេសបារាំងមិនទាន់ស្គាល់ជាតិពានរង្វាន់ UEFA Champions League។ ជាពិសេសក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពួកគេបានធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៣ដង និងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រម្តងកាលពីឆ្នាំ២០២០ ដោយទទួលបានត្រឹមជើងឯករង៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


