ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅ អឺរ៉ុប រងការគំរាមវាយប្រហារបំផ្ទុះគ្រាប់បែក
ប៉ូលិសនៅប្រទេសស្លូវ៉ាគីកាលពីថ្ងៃអង្គារកំពុងព្យាយាមស្វែងរកអ្នកដែលបញ្ជូនសារគម្រាមបំផ្ទុះគ្រាប់បែកជាង ១,០០០ ដងទៅកាន់សាលារៀន និងស្ថាប័នផ្សេងទៀត ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ។

សារគំរាមកំហែងពីការបំផ្ទុះក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះបានសរសេរជាភាសាស្លូវ៉ាគី ហើយបានចេញផ្ញើចេញពីអាសយដ្ឋានអ៊ីមែលរបស់រុស្ស៊ី ដោយគំរាមថា មានគ្រាប់បែកកំពុងត្រូវបានរក្សាទុកនៅក្នុងសាលារៀនរាប់រយកន្លែងនៅទូទាំងប្រទេស ។
ទន្ទឹមនោះ ការជូនដំណឹងបានជំរុញឲ្យមានការជម្លៀសមនុស្សជាច្រើន ថ្នាក់រៀនត្រូវបានផ្អាក ដើម្បីឲ្យក្រុមជំនាញធ្វើការស៊ើបអង្កេតពាក់ព័ន្ធនឹងការជូនដំណឹងនេះ ខណៈប៉ូលិសជាតិរបស់ប្រទេសស្លូវ៉ាគីបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រៅពីទីតាំងសាលារៀន យ៉ាងហោចណាស់ធនាគារចំនួន ១១០ និងហាងលក់ឧបករណ៍អគ្គិសនីចំនួន ៤០ ក៏បានទទួលការគំរាមកំហែងបំផ្ទុះផងដែរ ។

ប៉ូលិសនិយាយថា ពួកគេកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដោយសហការជាមួយទីភ្នាក់ងារសន្តិសុខជាតិដើម្បីកំណត់អត្តសញ្ញាណអ្នកដែលនៅពីក្រោយការគំរាមកំហែង និងបានចាត់ទុកការគំរាមកំហែងនេះថាជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយបើចាប់បាន ជនល្មើសប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើង នៅពេលដែលមានភាពតានតឹងកាន់តែខ្លាំងជុំវិញសង្គ្រាមនៅប្រទេសជិតខាងអ៊ុយក្រែន ។ កាលពីខែមេសា មេដឹកនាំជាតិនិយមដែលទើបជាប់ឆ្នោតថ្មីរបស់ប្រទេសស្លូវ៉ាគី លោក Robert Fico បានសន្យាថា នឹងមិនបញ្ជូនគ្រាប់រំសេវទៅអ៊ុយក្រែនដែលកំពុងខ្វះខាតនោះទេ ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


