កីឡា
ក្រុមបាល់ទះប្រេស៊ីលមានកំណត់ត្រាល្អជាងគេក្នុងកីឡាអូឡាំពិក
ក្រុមបាល់ទះជម្រើសជាតិប្រេស៊ីលជាក្រុមមួយធ្វើបានល្អជាងគេ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក បន្ទាប់ពីពួកគេប្រមូលបានមេដាយសរុបចំនួន៦គ្រឿងពីការប្រកួតលំដាប់ថ្នាក់ពិភពលោកមួយនេះ។

ព្រឹត្តិការណ៍អូឡាំពិកសម័យទំនើបត្រូវបានបង្កើតឡើងនៅតាំងពីឆ្នាំ១៩៦៤។ គិតត្រឹមឆ្នាំ២០២៤ ព្រឹត្តិការណ៍មួយនេះមានអាយុកាល៦០ឆ្នាំហើយ ខណៈក្រុមបាល់ទះជម្រើសជាតិប្រេស៊ីល រកបានមេដាយសរុប៦គ្រឿងក្នុងនោះពួកគេបានឈ្នះមេដាយមាស៣ដង (ឆ្នាំ១៩៩២ ២០០៤ ២០១៦) និងមេដាយប្រាក់៣ដង (ឆ្នាំ១៩៨៤ ២០០៨ ២០១២)។
បច្ចុប្បន្នក្រុមបាល់ទះជម្រើសជាតិប្រេស៊ីលកំពុងឈរនៅលេខ១ក្នុងនាមជាក្រុមរកបានមេដាយច្រើនជាងគេ ខណៈក្រុមលេខ២គឺរុស្ស៊ី និងសហរដ្ឋអាមេរិកលេខ៣។

ព្រឹត្តិការណ៍កីឡាអូឡាំពិកដែលធ្វើរាល់៤ឆ្នាំម្ដងនឹងរៀបចំឡើងនៅទីក្រុងបារីស ប្រទេសបារាំង ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ក្នុងនោះ ក្រុមបាល់ទះជម្រើសជាតិចំនួន២៤ក្រុមត្រូវប្រជែងគ្នាសម្រាប់វិញ្ញាសាក្នុងសាល ខណៈ៤៨ក្រុមសម្រាប់វិញ្ញាសាលើឆ្នេរខ្សាច់៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


