ព័ត៌មានជាតិ
ករណីលោក ស៊ុន ចន្ធី ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា ជាការអនុវត្តច្បាប់ពាក់ព័ន្ធនឹងបទល្មើសញុះញង់
ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ជុំវិញករណីចាប់ខ្លួនប្រធានគណបក្សនេះ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា គឺជាការអនុវត្តច្បាប់សុទ្ធសាធ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីលោកវិលត្រឡប់ពីប្រទេសជប៉ុនចូលមកកម្ពុជាវិញ។ ចំពោះការចាប់ខ្លួនលោក ស៊ុន ចន្ធី ពេលនេះ ត្រូវបានគណបក្សកម្លាំងជាតិ សម្តែងការសោកស្តាយ និងថ្កោលទោសចំពោះការចាប់ខ្លួននេះ ហើយចាត់ទុកថា ជាការគំរាមកំហែង បំភិតបំភ័យ និងជាការធ្វើទុក្ខបុកម្ចីញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមក លើគណបក្សរបស់ខ្លួន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជាការឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមកបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ស៊ុន ចន្ធី គឺពាក់ព័ន្ធនឹងការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបុគ្គលរូបនេះបានផ្សព្វ ផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ថា មានការលម្អៀង និងរើសអើង។ ព្រមជាមួយគ្នានេះ បុគ្គល ស៊ុន ចន្ធី បានមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ដូច្នេះថា៖ «ការចាប់ខ្លួននេះត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន។ ដូច្នេះ ការចាប់ខ្លួនឈ្មោះ ស៊ុន ចន្ទី គឺជាការអនុវត្តច្បាប់សុទ្ធសាធ ជាពិសេសគឺផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃកម្ពុជា»។
ការចេញសេចក្ដីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដោយប្រើពាក្យ «ថ្កោលទោស» ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ ត្រូវបានអ្នកនាំពាក្យ ឆ្លើយតបថា គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយតម្រូវឱ្យគណបក្សនេះ គប្បីពិនិត្យពិចារណាឡើងវិញក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បីធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់នៅក្នុងសង្គមនីតិរដ្ឋ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន