កីឡា
នារីបាល់ទះ Gyselle Silva បន្តកុងត្រាថ្មីនៅក្លិបកូរ៉េទទួល៣០ម៉ឺនដុល្លារ១ឆ្នាំ
កីឡាការិនីបាល់ទះសញ្ជាតិគុយបា Gyselle Silva បានបន្តកុងត្រាថ្មីជាមួយក្លិបបាល់ទះកូរ៉េខាងត្បូង GS Caltex Seoul KIXX សម្រាប់រដូវកាល២០២៤-២៥ ដោយទទួលបានតម្លៃពលកម្ម៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។

កីឡាការិនី Gyselle Silva បានចូលរួមជាមួយក្លិប GS Caltex Seoul កាលពីឆ្នាំ២០២៣ ប៉ុន្តែធ្វើមិនសូវបានល្អទេដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤ក្នុងលីគបាល់ទះកំពូលកូរ៉េខាងត្បូង បន្ទាប់ពីឆ្លងកាត់៣៦ប្រកួត ទទួលបានជ័យជម្នះ១៨ប្រកួត និងចាញ់១៨ប្រកួត។ ទោះបីជាយ៉ាងណា កីឡាការិនីវ័យ៣២ឆ្នាំ កម្ពស់១.៩០ម៉ែត្រត្រូវបានក្លិបផ្តល់បន្តកុងត្រាឆ្នាំទី២។
Gyselle Silva ជាកីឡាការិនីម្នាក់ដែលមានបទពិសោធច្រើន ប៉ុន្តែនាងបានលេងឲ្យក្រុមកីឡាការិនីបាល់ទះជម្រើសជាតិគុយបាតែ៤ឆ្នាំប៉ុណ្ណោះ។ ក្នុងរយៈពេល៤ឆ្នាំនេះ រូបនាងបានជួយក្រុមជម្រើសជាតិទទួលបានមេដាយប្រាក់ពីព្រឹត្តិការណ៍កីឡាអាមេរិកខាងជើង (Pan American Games) ឆ្នាំ២០១១។
បើនិយាយពីការលេងឲ្យក្លិបវិញ កីឡាការិនីរូបនេះមានបទពិសោធច្រើនណាស់គិតចាប់តាំងពីឆ្នាំ២០០៩ នាងបានលេងឲ្យក្លិប១០ក្លិបផ្សេងគ្នា។ នាងបានលេងក្លិបដំបូង Santiago de Cuba ពីឆ្នាំ២០០៩ដល់២០១២ជាពេលដែលជាប់ជម្រើសជាតិ។

រដូវកាល២០១៤-១៥ នាងលេងឲ្យក្លិប Rabita Baku ក្នុងលីគប្រទេសអាហ្សៃបៃសង់ជាពេលដែលនាងឈ្នះជើងឯកលីគប្រទេសនេះ។ នាងបានផ្លាស់ទៅលេងឲ្យក្លិប Halkbank Ankara ក្នុងរដូវកាល២០១៥-១៦ និងរដូវកាល២០១៦-១៧លេងឲ្យក្រុម Yunnan University of College នៅប្រទេសចិន។ រដូវកាល២០១៧-១៨ Silva លេងឲ្យក្រុម Smart Prepaid Giga Hitters ក្នុងប្រទេសហ្វីលីពីន មុនពេលលេងឲ្យក្រុម Reale Mutua Fenera Chieri ក្នុងប្រទេសអ៉ីតាលីរដូវកាល២០១៨-១៩។
បន្ទាប់មកនាងបានផ្លាស់ទៅក្លិបប៉ូឡូញ Grupa Azoty Chemik Police ឆ្នាំ២០១៩-២០ និងផ្លាស់ចូល Capital Legionovia Legionowo ឆ្នាំ២០២១-២២។
នៅរដូវកាល២០២២-២៣ នាងបានផ្លាស់ទៅលេងឲ្យក្រុម AEK Athens ប្រទេសក្រិកឆ្នាំ២០២២-២៣ ហើយចុងក្រោយចូលរួមជាមួយក្លិបកូរ៉េខាងត្បូង GS Caltex Seoul KIXX ដែលជាក្លិបទី១ដែលនាងបានលេង២រដូវកាលជាប់គ្នាសម្រាប់ក្លិបក្រៅប្រទេស៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


