ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើល ពេលដឹងតួលេខមនុស្សស្លាប់ដោយសារជំងឺមហារីក នៅវៀតណាម មួយឆ្នាំៗ
តួលេខដ៏ភ្ញាក់ផ្អើលដែលបញ្ចេញក្នុងសន្និសីទវិទ្យាសាស្ត្របច្ចេកទេស ធ្វើឡើងនៅមន្ទីរពេទ្យជំងឺមហារីកក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃសុក្រទី១០ខែឧសភា បានបង្ហាញថា មួយឆ្នាំៗ ប្រទេសវៀតណាម មានមនុស្សស្លាប់ដោយសារជំងឺមហារីកជាង ១២០ ០០០ នាក់។

តាមសេចក្តីរាយការណ៍របស់ Tuoi Tre, មានអ្នកជំងឺពី ៥០ទៅ៨០%ទៅហើយ ដែលទៅមន្ទីរពេទ្យ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកដំណាក់កាលទីបីឬទីបួន។
វេជ្ជបណ្ឌិត Diep Bao Tuan អ្នកជំនាញផ្នែកមហារីក បាននិយាយនៅក្នុងសន្និសីទនេះថា ករណីមហារីក និងការស្លាប់កំពុងកើនឡើងក្នុងកម្រិតគួរឲ្យព្រួយបារម្ភ។ ជំងឺមហារីក បានក្លាយជាបន្ទុកដល់ក្រុមគ្រួសារនានា និងសង្គមក្នុងពិភពលោក ជាពិសេសប្រទេសវៀតណាម នេះតែម្តង។

យោងតាមស្ថិតិជំងឺមហារីកសកលឆ្នាំ២០២២ ចេញផ្សាយដោយអង្គការឃ្លាំមើលជំងឺមហារីកសកល, គិតត្រឹមដើមខែមីនាឆ្នាំនេះ ជំងឺមហារីកថ្មីចំនួន ១៩.៩លានករណី ត្រូវបានរកឃើញនៅទូទាំងពិភពលោក។ លើសពីនេះ ពិភពលោកក៏មានមនុស្សស្លាប់ដោយសារជំងឺមហារីកចំនួន ៩.៧ លាននាក់ក្នុងឆ្នាំ២០២២ផងដែរ។
ស្ថិតិថែមទាំងបង្ហាញទៀតថា ប្រទេសវៀតណាម រកឃើញអ្នកកើតជំងឺមហារីកថ្មីជិត ១៨០ ៤០០ នាក់ និងស្លាប់ជាង ១២០ ០០០ នាក់។

យោងតាមតួលេខនេះ វៀតណាម បានជាប់ឈ្មោះជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយបន្ទុកមហារីក ដែលកំពុងកើនឡើងជាសកល។
អ្នកជំនាញលាតត្រដាងថា កត្តាដែលជំរុញឲ្យវៀតណាម មានមនុស្សស្លាប់ដោយសារជំងឺមហារីកច្រើនបែបនេះ គឺព្រោះតែអ្នកជំងឺមិនទៅពិនិត្យឲ្យទាន់ពេល ទម្រាំតែទៅជួបគ្រូពេទ្យគឺហួសពេលទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៣ឆ្នាំទៀត វ៉ាក់សាំងមហារីករបស់រុស្ស៊ី នឹងមានលក់លើទីផ្សារ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


