សុខភាព
៣ឆ្នាំទៀត វ៉ាក់សាំងមហារីករបស់រុស្ស៊ី នឹងមានលក់លើទីផ្សារ
តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារវេជ្ជសាស្ត្រ-ជីវសាស្ត្រសហព័ន្ធ (FMBA) កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែមីនា, ក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររុស្ស៊ី នឹងផលិតបានវ៉ាក់សាំងមហារីក ហើយអាចដាក់លក់នៅលើទីផ្សារ ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។

លោក Vasily Lazarev នាយករងនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងគ្លីនិកសហព័ន្ធ Lopukhin បានប្រាប់សារព័ត៌មាន RTVI ថា “ប្រសិនបើមានការគាំទ្រផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ ខ្ញុំគិតថា ក្នុងរយៈពេល២ឬ៣ឆ្នាំទៀត អ្នកវិទ្យាសាស្រ្តនឹងផលិតបានវ៉ាក់សាំងពេញលេញ រួចដាក់ឲ្យចរាចរណ៍លើទីផ្សារតែម្តង ហើយវិនិយោគិនឯកជនក្នុងស្រុក ក៏នឹងទទួលបានការចែករំលែកចំពោះបច្ចេកវិទ្យានេះផងដែរ បន្ទាប់ពីមានការបន្ធូរបន្ថយសម្ពាធបទប្បញ្ញត្តិ”។
ទោះបែបនេះក្តី លោក Lazarev បង្ហាញកង្វល់ថា បច្ចុប្បន្ននេះ ការអភិវឌ្ឍវ៉ាក់សាំងមហារីក កំពុងជួបប្រទះបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ព្រោះត្រូវឆ្លងកាត់នីតិវិធីសាំញ៉ាំច្រើនដំណាក់កាល។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ី ក៏មិនបញ្ជាក់ច្បាស់ដែរថាតើ វ៉ាក់សាំងនេះ នឹងត្រូវដាក់លក់លើទីផ្សារក្នុងស្រុក ឬពិភពលោក?
កាលពីខែកុម្ភៈ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក៏ប្រកាសដែរថា ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងធ្វើការលើវ៉ាក់សាំងប្រឆាំងជំងឺមហារីក និងថ្នាំលេបជំនាន់ថ្មី។

ថ្លែងនៅឯវេទិកាបច្ចេកវិទ្យាអនាគតក្នុងទីក្រុងមូស្គូនាពេលនោះ លោកពូទីនចង្អុលបង្ហាញថា រុស្ស៊ី បានបោះជំហានដ៏ធំមួយ ឆ្ពោះទៅរកការប្រឆាំងនិងព្យាបាលជំងឺមហារីកនៅដំណាក់កាលដំបូង ដោយនាំឲ្យអត្រារស់រានមានជីវិតកាន់តែខ្ពស់។ នោះគឺជាវ៉ាក់សាំងប្រឆាំងជំងឺមហារីក onco-vaccine និងថ្នាំ immunomodulatory ជំនាន់ថ្មី។
យោងតាមលោកប្រធានាធិបតី, ជាងពាក់កណ្តាលនៃករណីមហារីកទាំងអស់នៅក្នុងប្រទេសរុស្ស៊ី គឺត្រូវបានរកឃើញនៅដំណាក់កាលដំបូង ហើយលោកក៏សន្យាបន្តផ្តល់មូលនិធិដល់ការស្រាវជ្រាវ និងអភិវឌ្ឍផ្នែកវេជ្ជសាស្រ្ត ក្នុងកម្រិតចាំបាច់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


