Connect with us

ជីវិតកម្សាន្ដ

ក្រុមល្ខោននិយាយ “ឥសីវ៉ូលេ” ត្រូវបានប្រធានសមាគមសិល្បករលើកទឹកចិត្តបន្តសកម្មភាព

បានផុស

នៅ

ដើម្បី​ជាការចូលរួម​លើកទឹកចិត្ត និង​ផ្តល់ការ​គាំទ្រដល់​ក្រុម​ល្ខោន​និយាយ “ឥសីវ៉ូលេ” ប្រធាន​សមាគមសិល្បករ​ខ្មែរ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន និង​ក្រុមការងារ​បាន​អញ្ជើញ​ចូលរួម​ទស្សនា ល្ខោន​និ​យាយរឿង«ផ្លែ​ក្រៅដើម» សម្ដែង​ដោយ​ក្រុម​ ឥសីវ៉ូលេ នៅ​សាលខេមរៈវិទូនៃរាជបណ្ឌិតសភាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​កាល​ពីល្ងាច​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ កន្លង​ទៅ​នេះ បាន​បង្ហាញ​វត្តមាន​ចូល​រួមទស្សនា និង​លើក​ទឹកចិត្ត​ក្រុម​ល្ខោន​និយាយ “ឥសីវ៉ូលេ” ដើម្បី​គាំទ្រ​ជម្រុញ​ទឹកចិត្ត​ដល់​ក្រុម​នេះ​ក្នុង​ការ​បន្ត​សកម្មភាព​បន្ត​ទៅទៀត​ ព្រោះ​ទម្រង់​សិល្បៈ​ប្រភេទ​នេះ ហាក់​កំពុង​រង់ចាំ​ការ​ចូលរួមគាំទ្រ។ លោក​ជំទាវ​អ្នក​ឧកញ៉ា​បាន​សម្ដែង​ការ​កោត​សរសើរ​ចំពោះ​សមាជិក​ក្រុម​ឥសីវ៉ូលេ​ទាំង​អស់ដែល​បាន​លះបង់​ក្នុង​ការ​ចូលរួម​ថែរក្សា​ទម្រង់​សិល្បៈ​ល្ខោន​និយាយ​នេះ។

ជា​មួយ​គ្នា​នោះ​លោក​ជំទាវ​អ្នក​ឧកញ៉ា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​នាំ​យក​នូវ​ថវិកា​ចំនួន ៥០០ដុល្លារ​ប្រគល់​ជូន​ដល់​ក្រុម​ឥសីវ៉ូលេ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដោយ​សង្ឃឹម​ថា ក្រុម​សិល្បៈ​ល្ខោន​និយាយ “ឥសីវ៉ូលេ” នឹង​បន្ត​មាន​សកម្មភាព​ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​ទម្រង់​សិល្បៈ​កម្រ​នេះ​ផងដែរ។

ក្រុម​ល្ខោន​និយាយ “ឥសីវ៉ូលេ” បាន​បញ្ជាក់​ដែរ​ថា វត្តមាន​របស់​លោក​ជំទាវ​ប្រធាន​សមាគម និង​សហការី​គឺជា​កម្លាំង​ចិត្ត​ដល់​ធំ​របស់​ក្រុម ឥសីវ៉ូលេ ក្នុង​ការ​បន្ត​សកម្មភាព​របស់​ខ្លួន​ទៅ​មុខ​ជា​បន្ត​ទៀត។ ក្រុម​ឥសីវ៉ូលេ​សង្ឃឹម​ថា​ទទួល​បាន​ឱកាស​អនុញ្ញាត​ពី​លោក​ជំទាវ​ចូលជួប​ដោយ​ផ្ទាល់​ដើម្បី​​សូម​ថ្លែង​អំអរ​គុណ និង​អនុញ្ញាត​សុំការ​គាំទ្រ​ដល់​សកម្មភាព​​ក្រុម​ទៅ​មុខ​បន្ត​​ទៀត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ១៤ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២៤ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

ព័ត៌មានជាតិ១៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

Sokha Hotels

ព័ត៌មានពេញនិយម