ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ នឹងរៀបចំកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» ៣ ថ្ងៃពេញលើទឹកដីខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយទេសចរណ៍
ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន សមាគមសិល្បករខ្មែរ គ្រោងនឹងរៀបចំកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» រយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែសីហា ខាងមុខនេះ នៅលើទឹកដីខេត្តសៀមរាប ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយពីទេសចរណ៍។

នៅក្នុងកិច្ចប្រជុំដែលរៀបចំឡើងនារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបង្ហាញនូវមោទនភាព ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារសមាគមទាំអស់ ដែលលះបង់កម្លាំកាយចិត្ត ពេលវេលា ចូលរួមដឹកនាំ និងអនុវត្តតួនាទី ភារកិច្ចផ្សេងៗរបស់សមាគមរហូតមកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីបុព្វហេតុវិស័យសិល្បៈវប្បធម៌ ក៏ដូចជាសកម្មភាពសប្បរសធម៌នានា និងការងារសង្គមជាច្រើន ក្នុងនាមសមាគមសិល្បករខ្មែរ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានអះអាងថា «កម្មវិធី “ស្នាមញញឹមនៃកម្ពុជា” ដែលគ្រោងរៀបចំនៅលើទឹកដីដ៏បវរនៃខេត្តសៀមរាប ជាសក្ខីភាពបន្ថែមទៀតបង្ហាញពីការចូលរួមរបស់សមាគមសិល្បករខ្មែរ ដែលមិនត្រឹមតែយកចិត្តទុកដាក់ចូលរួមក្នុងវិស័យសិល្បៈវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែសមាគមក៏បានគិតគួរដោយផ្សារភ្ជាប់ចូលរួមក្នុងវិស័យទេសចរណ៍ផងដែរ»។

មិនតែប៉ុណ្ណោះ នេះគឺជាការអនុវត្តតាមផែនការសកម្មភាពរបស់សមាគម ដែលកន្លងមកតាមរយៈផែនការសកម្មភាពទាំងនោះហើយ បានក្លាយជាផែនទីចង្អុលផ្លូវសម្រាប់សមាគមសិល្បករខ្មែរប្រតិបត្តិតាមប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពលើការចូលរួមជួយដល់សង្គមជាតិ លើកិច្ចការងារក្នុងវិស័យវប្បធម៌ ហើយពេលនេះយើងក៏បានចូលរួមលើវិស័យទេសចរណ៍បន្ថែមទៀត ដែលត្រូវបានចាត់ទុកថា ជាឧស្សាហកម្មគ្មានផ្សែង និងជាការនាំចេញនៅនឹងកន្លែងនោះ។

ដដែលនោះ លោកជំទាវអ្នកឧកញ៉ាប្រធានសមាគម បានប្រកាសជំហរចូលរួមជាមួយនឹងក្រុមប្រឹក្សាភិបាល ក៏ដូចជាក្រុមការងារពាក់ព័ន្ធទាំងអស់ដើម្បីធ្វើយ៉ាងណាឱ្យផែនការសកម្មភាពផ្សព្វផ្សាយពីទេសចរណ៍តាមរយៈកម្មវិធី«ស្នាមញញឹមនៃកម្ពុជា» ប្រព្រឹត្តទៅបានរលូន ស្របតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផង និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់សមាគមចូលរួមក្នុងកិច្ចការជួយសង្គមជាតិផងដែរ។ ជាពិសេស ការគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមកលើសមាគមសិល្បករខ្មែរ ដោយបានអនុញ្ញាតឱ្យសមាគមបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះនៅលើទីតាំងដ៏សមរម្យផងដែរ៕
អត្ថបទ៖ ថារី



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


