ជីវិតកម្សាន្ដ
កម្មវិធី «ស្នាមញញឹមនៃកម្ពុជា» នៅមុខអង្គរវត្ត រៀបចំ យ៉ាងកក្រើកពីសិល្បៈចម្រុះ និងពិព័រណ៍ម្ហូបអាហារខ្មែរ
នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បាននឹងកំពុងដឹកនាំក្រុមការងារសមាគមរួមនឹងក្រុមសិល្បករ-សិល្បការិនី ល្បីៗរៀបចំកម្មវិធី «ស្នាមញញឹមនៃកម្ពុជា» នៅមុខប្រាសាទអង្គរវត្ត។

កម្មវិធី«ស្នាមញញឹមនៃកម្ពុជា» នៅមុខប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃនេះ គឺមានការបង្ហាញពិព័រណ៍ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈព្រមទាំងការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈចម្រុះធ្វើឲ្យកក្រើកខេត្តសៀមរាប។ ម្យ៉ាងទៀត ក៏មានការអត្ថាធិប្បាយពីពិធីករ ពិធីការិនី ល្បីៗដើម្បីជាកិច្ចស្វាគមន៍ និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
បើតាមប្រធានសមាគមបានបញ្ជាក់ឲ្យដឹងថា ពួកយើងរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលបំណងរួមមួយ គឺ ជំរុញ និងលើកតម្កើងសក្ដានុពលទេសចរណ៍នៅកម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របទៅតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដ៏ឆ្នើម។

បន្ថែមពីនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានឲ្យទៀតថា«ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍ដែលសិល្បករ សិល្បការិនី បុគ្គលដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗមកជួបជុំគ្នានៅលើដែនដីអង្គរតែមួយ ក្នុងបំណងរួមគ្នាផលិតមាតិកាវីដេអូខ្លីៗស្តីពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ប្រាង្គប្រាសាទ និងតំបន់ទេសសចរណ៍ល្បីៗក្នុងតំបន់អង្គរ៕
អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


