ព័ត៌មានជាតិ
ស្ត្រីវ័យក្មេងដាំនិងកែច្នៃផ្លែដូងក្រអូប រកចំណូលបានចន្លោះពី ៣ ទៅ ៤ ពាន់ដុល្លារក្នុង ១ ខែ
ផ្តើមចេញពីការចូលចិត្តទទួលទានទឹកដូង ស្រ្តីវ័យក្មេងម្នាក់បានក្លាយជាម្ចាស់កសិដ្ឋានមួយកន្លែង ដែលដាំនិងកែច្នៃផ្លែដូងក្រអូប រហូតទទួលបានការគាំទ្រពីផ្សារទំនើបធំៗក្នុងស្រុកទទួលទិញលក់ចែកចាយដល់អតិថិជន។

កញ្ញា កេង សុចិន្តា ម្ចាស់កសិដ្ឋានកែច្នៃដូងនៅស្រុកសំពៅលូន ខេត្តបាត់ដំបងបានឲ្យដឹងថា មុនប្រឡូកក្នុងវិស័យកសិកម្មនេះ កញ្ញាបានឃើញប្រទេសជិតខាងបានដាំ និងកែច្នៃផ្លែដូងក្រអូបមានទីផ្សារទូលំទូលាយ។ ដោយសារឃើញពីឱកាសស្របតាមចំណូលចិត្តទៀតនេះ ទើបកញ្ញាសម្រេចចិត្តដាំដូងក្រអូបនិងរៀនពីរបៀបកែច្នៃផ្លែដូងបានយ៉ាងស្ទាតជំនាញ។

ក្រោយពីបានសម្រេចតាមក្តីបំណង កញ្ញា សុចិន្តា បានរៀបចំកសិដ្ឋានដាំដុះដូងក្រអូបដែលមានឈ្មោះថា (Daling farm)។ ដោយចាប់ផ្តើមដាំដូងក្រអូបនៅចុងឆ្នាំ ២០១៩ នៅលើផ្ទៃដី ៥ ហិកតា ហើយគិតមកដល់ពេលនេះបានរយះពេល ៤ ឆ្នាំ ដោយក្នុង ១ ហិកតាដាំបានចំនួន ៤០០ ដើមសរុបទាំង ៥ ហិកតាបានចំនួនជាង ២ ពាន់ដើម។
ការប្រមូលផលក្នុងឆ្នាំទីមួយបានចន្លោះពី ៧-៨ ពាន់ផ្លែ ក្នុង ១ ខែ និងឆ្នាំទី២ និងទី៣ បានកើនជាង ១ មុឺនផ្លែ។
កញ្ញា កេង សុចិន្តា បានឲ្យដឹងថា ការហុចទិន្នផលបានច្រើនក៏ត្រូវការថែទាំជាពិសេសត្រូវការទឹកស្រោចស្រពឲ្យបានគ្រប់គ្រាន់ ហើយដាំរយះពេល ២ ឆ្នាំអាចប្រមូលផលបានបណ្តើរៗ។
ម្ចាស់កសិដ្ឋានរូបនេះបន្តថា ដូងក្រអូបតម្រូវឲ្យចេះថែទាំដូចជា ការប្រើប្រាស់ទឹកឲ្យគល់ដូងត្រជាក់ សំអាតគល់របស់ដូង ដើម្បីកុំឲ្យមានសត្វល្អិតសុីគល់ឫសជាដើម។
ផ្លែដូងស្រស់ក្នុង ១ ផ្លែ កញ្ញា កេង សុចិន្តា ប្រាប់ថា អាចលក់បានតម្លៃ ៣០០០ រៀល។ បើកែច្នៃតាមស្តង់ដា ១ ផ្លែ អាចលក់បានរហូតដល់ ៥៥០០ រៀល។
ដូងដែលកែច្នៃមានដូចជាដូងដុត ដូងរលីង (បកសំបក) ដូងចិតស្អាត និង ដូងអុក។ ចំណែកចំណូលក្នុង១ខែ ម្ចាស់កសិដ្ឋានវ័យក្មេងរូបនេះបង្ហើបថា បានចន្លោះពី ៣ ទៅ ៤ពាន់ដុល្លារ សម្រាប់ប្រភេទផ្លែដូងកែច្នៃ។
បច្ចុប្បន្នកសិដ្ឋានរបស់កញ្ញា កេង សុចិន្តា បានចុះកុងត្រាជាមួយផ្សារម៉ាក្រូខែមបូឌា និង តេឡាម៉ាត ខែមបូឌា និង តាមបណ្តាទីផ្សារផ្សេងៗក្នុងស្រុកជាច្រើនទៀត។

ដោយសារទិន្នផលផ្លែដូងក្នុងកសិដ្ឋានមិនអាចបំពេញតម្រូវការលើទីផ្សារបានគ្រប់គ្រាន់ កញ្ញា កេង សុចិន្តា បានបំផុសឲ្យកសិករដាំដូងបន្ថែមដោយកញ្ញាជាអ្នកទទួលទិញយកមកកែច្នៃលក់បន្ត។
មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ដំណាំដូងក្រអូបនៅក្នុងស្រុកសំពៅលូន មិនទាន់មានតួលេខផ្លូវការនោះទេ។ យ៉ាងណាមិញ កសិករក្នុងស្រុកបាននាំគ្នាបង្កើនការដាំដុះដូងដើម្បីឆ្លើយតបតាមតម្រូវការរបស់ទីផ្សារ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


