កីឡា
ម្ចាស់មេដាយមាសអូឡាំពិក Louati បានផ្លាស់ទៅក្រុម Allianz Milan
ម្ចាស់មាសដាយមាសអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ ២០២០ កីឡាករ Yacine Louati បានផ្លាស់ទៅក្លិបអុីតាលី Allianz Milan បន្ទាប់ពីលេងនៅប្រទេសប៉ូឡូញ និងតួកគីអស់រយៈពេល៤រដូវកាល។

កីឡាករ Yacine Louati សញ្ជាតិបារាំងនឹងក្លាយជាតួសំខាន់មួយរូបក្នុងក្រុម Allianz Milan នៃលីគបាល់ទះកំពូលអុីតាលី SuperLega រដូវកាលក្រោយ។ មុនពេលផ្លាស់មកកាន់អុីតាលី រូបគេបានជួយឲ្យក្រុម Asseco Resovia របស់ប៉ូឡូញឈ្នះពានរង្វាន់ CEV Cup ឆ្នាំ២០២៣-២០២៤។
កីឡាករ Yacine Louati បាននិយាយថា ៖«ខ្ញុំចង់រួមចំណែកក្នុងការសម្រេចគោលដៅប្រកបដោយមហិច្ឆតារបស់ក្លិប។ ខ្ញុំមក Milan ដោយសារតែគ្រូបង្វឹក Roberto Piazza បានបញ្ចុះបញ្ចូលខ្ញុំពីគម្រោងទាំងមូលរបស់ប្រធានក្លិបលោក Lucio Fusaro ហើយខ្ញុំពិតជារីករាយជាមួយគាត់។ ខ្ញុំចង់ប្រាប់អ្នករាល់គ្នាថា ខ្ញុំសប្បាយចិត្តដែលបានត្រឡប់មកអុីតាលីវិញ»។

កីឡាករ Yacine Louati ធ្លាប់បានចំណាយពេល២រដូវកាលនៅប្រទេសអុីតាលី។ កាលពីឆ្នាំ២០១៨-២០១៩ រូបគេបានលេងក្រុម Kioene Padova Padua មុនពេលផ្ទេរទៅក្រុម Vero Volley Monza សម្រាប់រដូវកាលបន្ទាប់។ ក្រោយមក រូបគេបានផ្លាស់ទៅលេងនៅលីគកំពូលប៉ូឡូញ និងបន្តចូលរួមជាមួយក្លិប Fenerbahce HDI Sigorta Istanbul របស់ប្រទេសតួកគី ហើយក៏ផ្លាស់ទៅ Asseco Resovia Rzeszow របស់ប៉ូឡូញវិញ មុនពេលត្រឡប់ទៅអុីតាលីជាលើកទី២។
សមិទ្ធផលដ៏ធំបំផុតរបស់កីឡាករ Louati ក្នុងអាជីពគឺការជួយឲ្យក្រុមជម្រើសជាតិបារាំងឈ្នះមេដាយមាសនៅអូឡាំពិកឆ្នាំ២០២០ ឈ្នះមេដាយមាស និងមេដាយសំរិទ្ធក្នុងព្រឹត្តិការណ៍ National League៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


