សុខភាព
កូវីដកំពុងរីករាលដាលខ្លាំង ប្រុសៗគួរផ្ដាច់បារីក្នុងពេលនេះល្អបំផុត
លោក Gan Quan ប្រធានផ្នែកត្រួតពិនិត្យថ្នាំជក់នៅសហភាពអន្តរជាតិ ប្រឆាំងជំងឺរបេងនិងសួតមានមូលដ្ឋាននៅទីក្រុងប៉ារីស បានមានប្រសាសន៍ថា ” នេះគឺជាពេលវេលាដ៏ល្អបំផុត សម្រាប់ការផ្ដាច់បារី ” ។

លោកបានបន្តថា សហភាពមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់កូវីដទៅលើអ្នកជក់បារី ជាពិសេសអ្នករស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម មានប្រព័ន្ធសុខាភិបាលកំពុងញាំញីដោយជំងឺដែលទាក់ទងនឹងថ្នាំជក់។
ដូចគ្នានេះដែរ លោក Tara Singh Bam អនុប្រធានសហភាពអាស៊ីប៉ាស៊ីហ្វិក ប្រចាំនៅសិង្ហបុរីបានថ្លែងក្នុងបទសម្ភាសន៍មួយស្ដីពីស្ថានភាពធ្ងន់ធ្ងរនៅក្នុងតំបន់ទាក់ទងនឹងអ្នកប្រើប្រាស់ថ្នាំជក់និងការផ្ទុះឡើងនៃកូវីដ។ លោកថា ថ្នាំជក់បានសម្លាប់មនុស្សជាង ៨ លាននាក់ជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក ក្នុងនោះ ២,៣ លាននាក់បានស្លាប់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តំបន់នោះជាកន្លែងដែលមានអ្នកជក់បារីប្រមាណ ៦០០ លាននាក់ និងជាគោលដៅចម្បងរបស់ក្រុមហ៊ុនថ្នាំជក់ពហុជាតិ។ អ្វីដែលគួរឲ្យបារម្ភ តំបន់នោះមានអត្រាប្រើប្រាស់ថ្នាំជក់ខ្ពស់បំផុតនៅលើពិភពលោក ហើយពីរភាគបីនៃបុរសទាំងអស់ប្រើប្រាស់ថ្នាំជក់។

លោកក៏បានបន្តទៀតថា ការជក់បារីគឺជាកត្តាហានិភ័យទូទៅដែលនាំឲ្យមានជំងឺឆ្លងនិងមិនឆ្លង មានចំនួនជាង ៧០ ភាគរយនៃការស្លាប់ទូទាំងពិភពលោក។ ជំងឺមិនឆ្លងទាំងនេះរួមមាន ជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម មហារីក និង ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។

របាយការណ៍ជុំវិញពិភពលោកបង្ហាញថា អ្នកដែលមានជំងឺមិនឆ្លងទំនងជាទទួលរងនូវជំងឺកូវីដធ្ងន់ធ្ងរជាងអ្នកធម្មតា។លោកសង្កត់ធ្ងន់ថា ” ការស្រាវជ្រាវពីប្រទេសចិនបានបង្ហាញថា អ្នកជក់បារីងាយនឹងឆ្លងជំងឺកូវីដ បើធៀបនឹងអ្នកមិនជក់បារី។ កូវីដបានប៉ះពាល់ដល់ប្រព័ន្ធដង្ហើម បណ្ដាលឲ្យខូចខាតផ្លូវដង្ហើមស្រាលទៅធ្ងន់ធ្ងរ ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖asiaone
ចុចអាន៖ប្រភេទអាហារដែលមិនគួរញ៉ាំច្រើន ក្រោយវ័យ ៣០ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


