ជីវិតកម្សាន្ដ
អ្នកគ្រូរបាំ ថៅ ពេជ្រអម្រិត បកស្រាយ ក្រោយផ្ទុះរឿងយល់ច្រឡំបវរកញ្ញាចរិតតួឯក
ដូចប្រិយមិត្តបានដឹងហើយថា ថ្មីៗនេះ អ្នកគ្រូរបាំម្នាក់ឈ្មោះ ថៅ ពេជ្រអម្រិត បានទម្លាយរឿងរ៉ាវដ៏ហួសចិត្តជុំវិញបវរកញ្ញាខ្មែរម្នាក់កើតជំងឺតួឯក ប្រើសម្តីខ្វះសីលធម៌មិនសមរម្យទៅលើរៀមច្បងដែលជាគ្រូបង្ហាត់របាំបុរាណ។

ជាការកត់សម្គាល់ បន្ទាប់ពីផ្ទុះរឿងរ៉ាវនេះឡើង ស្រាប់តែមានមហាជន និងអ្នកគាំទ្រមួយចំនួន បានចូលទៅបញ្ចេញមតិដោយយល់ច្រឡំថា បវរកញ្ញារូបនោះជាស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី។ ប៉ុន្តែ ក្រោយមានការយល់ច្រឡំបែបនេះ អ្នកគ្រូរបាំ ថៅ ពេជ្រអម្រិត បានចេញមកបកស្រាយដោយបានបញ្ជាក់ថា កាបង្ហោះនោះ គឺមិនមែនសំដៅលើបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទេ។
អ្នកគ្រូរបាំខាងលើ បានលើកឡើងថា «សូមបញ្ជាក់ថា នេះជាវីដេអូក្នុងបែបផែនខ្លឹមសារ នៃ”ការរួមគ្នាលុបបំបាត់ទង្វើអសីលធម៌ក្នុងសង្គម គឺមិនមែនជាវីដេអូបំពុលសង្គមឬឈ្លោះប្រកែកគ្នាឡើយ” សូមកុំមានការយល់ច្រឡំ។ហើយសូមបញ្ជាក់ថា ប្អូនស្រី ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលបងប្អូនមានការប៉ាន់ស្មានយល់ច្រឡំច្រើនជាងគេនោះ គឺមិនមែនជាបវរកញ្ញាដែលមានបញ្ហាខាងសីលធម៌ក្នុងឆាតដែលនាងខ្ញុំបានបិទឈ្មោះនោះទេ»។

ថៅ ពេជ្រអម្រិត បាននិយាយទៀតថា «ដើម្បីបញ្ជាក់ក៏ដូចជារួមចំណែកផ្សព្វផ្សាយកិច្ចការពារថែរក្សាសីលធម៌ និងវប្បធម៌ជាតិនាងខ្ញុំសូមអនុញ្ញាតផ្សាយវីដេអូនេះគោរពផ្ញើជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាទីគោរពដ៏ខ្ពង់ខ្ពស់(ដែលបានជ្រាបព័ត៌មានប៉ុន្មានថ្ងៃនេះ) និងលោកគ្រូអ្នក គ្រូនាងខ្ញុំទាំងអស់»។
អ្នកគ្រូរបាំបានលើកឡើងទៀតថា «សូមអធ្យាស្រ័យដែលវីដេអូរាងវែងបន្តិចទើបលម្អិតអស់ខ្លឹមសារ និងសូមអធ្យាស្រ័យសម្រាប់ការចេញបកស្រាយយឺតយូរ ដោយសារនាងខ្ញុំជាប់មមាញឹកការងារ និងឈឺខ្យល់ចាប់ជាទម្ងន់ ណាមួយទៀតជាប់ពិធីបុណ្យជាតិផងដែលមិនអាចចេញបកស្រាយទាន់សភាពការណ៍»។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះបានផ្ទុះរឿងដ៏គួចាប់អារម្មណ៍ និងហួសចិត្តខ្លាំងចំពោះមហាជនដែលតែងនិយមតាមដានវិស័យបវរកញ្ញានៅកម្ពុជាបន្ទាប់ពីមានការចែករំលែកជុំវិញករណីបវរកញ្ញាខ្មែរម្នាក់កើត ជំងឺតួរឯកប្រើសម្តីខ្វះសីលធម៌មិនសមរម្យទៅលើរៀមច្បងដែលជាគ្រូបង្ហាត់របាំបុរាណ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


