ជីវិតកម្សាន្ដ
អ៊ីណូ ខកចិត្តខ្លាំង ខណៈធ្លាក់ខ្លួនអស់ទ្រព្យ មានគេបរិហាកិត្តិយស
ម្ចាស់បទ “អូនកុំយំ កុំយំ ” លោក សាន ពេជ្រសុភារិទ្ធ ហៅ អ៊ីណូ បានបង្ហាញអារម្មណ៍ហួសចិត្តខ្លាំងបន្ទាប់ពីធ្លាក់ខ្លួនក្នុងបំណុលក៏ស្រាប់តែមានបុគ្គលមួយចំនួនបាននិយាយបរិហារកិត្តិយស និងរងនូវពាក្យគេនិយាយមើលងាយដើម។

ប្រាកដណាស់កាលពីថ្មីៗកន្លងទៅនេះដូចមហាជនអ្នកគាំទ្របានដឹងហើយជុំវិញដំណឹងដ៏ភ្ញាក់ផ្អើលក្រោយតារាចម្រៀងមាឌធំ ថ្គាមខ្លាលោក អ៊ីណូ បានប្រកាសរឿងជំពាក់បំណុលជាង ១០ម៉ឺនដុល្លារពីកម្ចីOnlin eចិន, ធនាគារ និងឯកជនជាដើម។
លោក អ៊ីណូ បានរៀបរាប់ខ្លឹមសារថា «វាសាហាវធ្លាប់តែឭគេសាហាវនេសាទក្រពើតែអ្នកឯងរកស៊ីនេសាទមាត់ ដាក់គូថនិយាយ ដើរនិយាយ ជួបនិយាយចាក់រុក ឆ្កឹះឆ្កៀលសាហាវធ្វើឲ្យគេគ្រប់គ្នាខ្លាចរអាចង់បានតួឯកមែនយកចុះ អ្នកអើយគេគ្រប់គ្នាគេដឹងអស់ហើយ តែគេមិននិយាយប្រយ័ត្នអស់ញាតិ ហើយមិនបាច់ខំនិយាយចាក់រុកបង ដៀលបងពីក្រោយទេ បងរាល់ថ្ងៃខំប្រឹងតែរកលុយសងគេទេណាសុំទោសជំងឺតួឯកមែនប្រយ័ត្នណា»។

ទោះបីជាយ៉ាងណា តារាចម្រៀងសម្លេងធំលោក អ៊ីណូ មិនបានបញ្ចេញឈ្មោះថា បុគ្គលរូបនោះជាអ្នកគេឡើយ ខណៈអ្នកគាំទ្រលោកមួយចំនួនបានបញ្ចេញមតិលើកទឹកចិត្តផងដែរ។ បើគិតមកទល់ពេលនេះលោក អ៊ីណូ បានចាប់អាជីពសិល្បៈសាងភាពល្បីល្បាញមានរយៈពេលប្រមាណ ២០ឆ្នាំមកហើយតែអ្វីដែល គេកត់សម្គាល់ឃើញពេលនេះ គឺលោកត្រូវផុងខ្លួនក្នុងបំណុងអស់ទ្រព្យពីខ្លួន និងថែមទាំងនៅជំពាក់គេជាង ១០ម៉ឺនដុល្លារថែមទៀត។

ជាការពិតណាស់ ដំណឹងនៃការផុងខ្លួនក្នុងបំណុងជាង ១០ដុល្លាពីសំណាក់តារាចម្រៀងសាន់ដេ លោក អ៊ីណូ កន្លងមកបានធ្វើឲ្យមហាជន និងមិត្តភក្តិចង្កោមអ្នកសិល្បៈដូចគ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងរហូតមានខ្លះក៏បានជួយជាថវិការ និងខ្លះទៀតបង្ហាញការលើកទឹកចិត្តផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី