ព័ត៌មានជាតិ
ជំនួបមេដឹកនាំកម្ពុជា-កូរ៉េ មានលើកពិភាក្សាជំរុញគម្រោងសាងសង់ស្ពានឆ្លងទន្លេទៅអរិយក្សត្រ
គម្រោងស្ថាបនាស្ពានឆ្លងទន្លេទៅតំបន់អរិយក្សត្រដែលជាទន្ទឹងរង់ចាំជាច្រើនឆ្នាំ ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងមេដឹកនាំកម្ពុជានិងកូរ៉េក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចជូននាយករដ្ឋមន្រ្តីកូរ៉េលោក ហាន់ ដុកស៊ូ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ អំពីគម្រោងនិមិត្តរូបនៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ភ្នំពេញ-អរិយក្សត្រ) ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខ។
បើតាមប្រមុខដឹកនាំកម្ពុជា ស្ពានមិត្តភាពនេះតំណាងឱ្យមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ហើយសម្តេចធិបតីក៏ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលកូរ៉េក្នុងគម្រោងនេះ។

ចំពោះដំណើរការស្ថាបនាស្ពានមិត្តភាពកម្ពុជាកូរ៉េ (ភ្នំពេញ-អរិយក្សត្រ) មេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការពន្លឿន ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ឲ្យបានឆាប់។
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃជិត ៣០០ លានដុល្លារអាមេរិក តភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។

គម្រូប្លង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ (ភ្នំពេញ-អរិយក្សត្រ)
លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់កម្ពុជាថ្មីកាលពីថ្ងៃទី ០៨ ខែឧសភា នេះថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ កំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។
មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងថា នៅមានដំណាក់កាលនីតិវិធីផ្សេងៗទៀតមុននឹងអាចឈានទៅបើកការដ្ឋានសាងសង់ ដោយលោកពុំទាន់អាចកំណត់ពេលវេលាជាក់លាក់បាននៅឡើយនោះទេ។
យ៉ាងណាមិញ ក្នុងជំនួបជាមួយ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីពេលថ្មីៗកន្លងទៅនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានគូសបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ រំពឹងថានឹងបើកការដ្ឋាននៅដើមឆ្នាំ ២០២៥។
តាមគម្រូប្លង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១ តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ។
តាមរយៈគម្រោងស្ពាននេះជាផ្នែកមួយដ៏ធំជំរុញការអភិវឌ្ឍនៅរាជធានីភ្នំពេញ ជាពិសេសនៅតំបន់អរិយក្សត្រ។ នៅពេលមានការតភ្ជាប់ស្ពាន នឹងធ្វើឱ្យតំបន់អរិយក្សត្រក្លាយជាគ្រាប់ពេជ្រប្រែក្លាយជាទីក្រុងរណបថ្មី ដែលធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងរាជធានីភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


