ព័ត៌មានជាតិ
សំណុំរឿង ឡេង ចាន់ណា៖ សម្ដេចធិបតី ថា មិនទុកបញ្ហានេះចោលទេ នឹងបន្តវែកមុខអ្នកពាក់ព័ន្ធថែមទៀត
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ករណីសំណុំរឿងឆបោកក្នុងគម្រោងអតីតឧកញ៉ា ឡេង ចាន់ណា រាជរដ្ឋាភិបាលមិនទុកបញ្ហានេះចោលឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល នឹងបន្តវែកមុខអ្នកពាក់ព័ន្ធក្នុងករណីនេះថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះថា៖ «ពេលដែលរាជរដ្ឋាភិបាលប្រគល់មេធាវីឱ្យធ្វើហើយ បានន័យថា តាមរឿងនេះពីដើមដល់ចប់។ នេះគឺជាការបញ្ជាក់នៅការប្តេជ្ញាចិត្ត បើទោះបីរឿងនេះរាជរដ្ឋាភិបាល ពីដើមទីមិនបានចូលដៃក្នុងការងារនេះ ប៉ុន្តែជាការទទួលខុសត្រូវ និងស្រាវជ្រាវពង្រីកមុខសញ្ញាថែមទៀត តើនរណាពាក់ព័ន្ធទៀត?»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងឱ្យដឹងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ថា គម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា គឺជាគម្រោងមានលក្ខណៈជាប្រព័ន្ធឆបោក តាមរូបមន្ត Ponzi Scheme មិនមែនជាគម្រោងវិនិយោគលើអចលនទ្រព្យធម្មតាៗនោះឡើយ។

ដូច្នេះហើយ សំណុំរឿងឆបោករបស់បុគ្គល ឡេង ចាន់ណា រាជរដ្ឋាភិបាលមិនបញ្ចប់ទេ ហើយបន្តចាត់វិធានការជាប់រហូត ដោយរាជរដ្ឋាភិបាល នៅតែបន្តតាមវែកមុខជនឆបោកក្នុងគម្រោងរបស់ ឡេង ចាន់ណា។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី។
តែយ៉ាងណា សម្តេចធិបតី បានគូសបញ្ជាក់ដូច្នេះថា៖ «គោលដៅធំរបស់រាជរដ្ឋាភិបាល មិនត្រឹមតែឃាត់ខ្លួនមុខសញ្ញាដែលពាក់ព័ន្ធករណីឆបោកនេះ បញ្ជូនទៅតុលាការទេ អ្វីដែលសំខាន់នោះ ការប្រមូលប្រភពធនធានពីជនឆបោកទាំងនោះមកដោះស្រាយជូនប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ តាមលទ្ធភាពដែលអាចធ្វើទៅបាន»៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ