ព័ត៌មានជាតិ
រដ្ឋមន្ត្រី ណែនាំឲ្យស្ដារផលិតកម្មស្រូវ នៅខេត្តកំពង់ឆ្នាំង
ដំណាំស្រូវ ប្រមាណជាង១០០០ហិកតា ស្ថិតក្នុងខេត្តកំពង់ឆ្នាំង បានរងផលប៉ះពាល់ដោយសារទឹកជំនន់ នាពេលថ្មីៗកន្លងទៅនេះ ។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទឹកជំនន់ឆ្នាំនេះ បានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណ ១ ៣៨៣ ហិកតា និងផ្ទៃដីខូចខាត ចំនួន ៩២៨ ហិកតា នៅក្នុង ៥ស្រុក និងក្នុងក្រុងកំពង់ឆ្នាំង។

បច្ចុប្បន្ន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង កំពុងចុះស្រង់តួលេខ ចំនួនគ្រួសារ រងគ្រោះ បន្ទាប់មករាយការណ៍ជូនក្រសួង និងលើកសំណើ សុំពូជស្រូវយកមកចែកចាយជូនកសិករ។
ក្នុងឱកាសចុះពិនិត្យមើលស្ថានភាពតាមបណ្ដាខេត្ត ដែលរងគ្រោះដោយទឹកជំនន់ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្ទីរចុះពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់ និងទាន់ពេលវេលា ដើម្បីរៀបចំកម្មវិធីចុះអន្តរាគមន៍ ចែកពូជស្រូវជូនដល់គ្រួសារ ដែលរងគ្រោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីចាប់ផ្តើម ស្ដារផលិតកម្មស្រូវ ឡើងវិញ។

សូមបញ្ជាក់ថា បណ្ដាខេត្ត ក្រុង ជាច្រើន ក្នុងប្រទេសកម្ពុជា បានរងគ្រោះដោយសារទឹកជំនន់ ក្នុងនោះបង្កផលប៉ះពាល់ជាច្រើនដល់ស្រែ ចម្ការ។
យ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅខេត្តបន្ទាយមានជ័យ នាពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមពូជស្រូវ ប្រមាណ២០០០តោន ដើម្បីចែកជូនដល់កសិកររងគ្រោះ ស្ដារផលិតកម្មស្រូវឡើងវិញ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


