ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តជិតស្និទ្ធ២របស់អ៊ីរ៉ង់ ចេញសេចក្ដីថ្លែងការណ៍ចូលរួមរំលែកទុក្ខ
ក្រោយមរណភាពរបស់លោក Ebrahim Raisi នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ ក្រុមហាម៉ាសនិងប្រទេសរុស្ស៊ី បានចេញសេចក្ដីថ្លែងការណ៍ ដើម្បីចូលរួមរំលែកទុក្ខនូវការបាត់បង់ប្រធានាធិបតីអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តល្អរបស់ពួកគេ។

ក្រុមហាម៉ាស បានបង្ហោះសារនៅលើបណ្ដាញសង្គម X នៅក្នុងថ្ងៃទី២០ ខែឧសភា នេះថា “យើងសូមបង្ហាញពីអារម្មណ៍ចែករំលែកទុក្ខសោក និងទុក្ខព្រួយ ជាមួយបងប្អូនប្រជាជនអ៊ីរ៉ង់ និងសាមគ្គីភាពយ៉ាងពេញលេញរបស់ពួកយើងជាមួយសាធារណរដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ង់ នៅក្នុងឧប្បត្តិហេតុដ៏ឈឺចាប់នេះ”។ ក្រុមហាម៉ាស ក៏បានបង្ហាញពីការកោតសរសើរផងដែរអំពីតួនាទីរបស់លោក Raisi នៅក្នុងការគាំទ្របុព្វហេតុប៉ាឡេស្ទីន និងការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីនរបស់ពួកគេ។
គួររំឭកត្រង់នេះបន្តិចថា ក្រុមហាម៉ាសគឺស្ថិតនៅក្នុងចំណោមក្រុមសម័ន្ធមិត្ត ដែលរដ្ឋាភិបាលតេហេរ៉ង់បានគាំទ្រ និងផ្ដល់ជំនួយឲ្យ។

មិនខុសពីហាម៉ាស រដ្ឋាភិបាលរបស់លោក ពូទីន វិញ ក៏បានចូលរួមរំលែកទុក្ខអ៊ីរ៉ង់ដែរ។ ក្នុងសេចក្ដីថ្លែងការណ៍របស់រុស្ស៊ី បានលើកឡើងថា “Sayyid Ibrahim Raisi គឺជាអ្នកនយោបាយដ៏ឆ្នើមមួយរូប ដែលលះបង់ជីវិតទាំងស្រុងសម្រាប់បម្រើប្រទេស។ ក្នុងនាមជាមិត្តពិតរបស់រុស្ស៊ី គាត់បានធ្វើការបរិច្ចាគមិនអាចកាត់ថ្លៃបាន ទៅលើការអភិវឌ្ឍទំនាក់ទំនងអ្នកជិតខាងល្អ រវាងប្រទេសយើងទាំង២ ហើយបានប្រឹងប្រែងខ្លាំងក្លានាំទំនាក់ទំនងនេះទៅកាន់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រ”។

សូមបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់បានប្រកាសកាន់ទុក្ខប្រធានាធិបតី Ebrahim Raisi អាយុ៦៣ឆ្នាំ ដែលទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ អំឡុងពេលចុះទៅតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់ នៅភាគពាយព្យប្រទេស កាលពីថ្ងៃទី១៩ ខែឧសភាម្សិលមិញ។ លោក Mohammad Mokhber ដែលជាអនុប្រធានាធិបតីទី១ នឹងត្រូវឡើងកាន់តំណែងជំនួសជាបណ្ដោះអាសន្ន មុនការរៀបចំបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មីនៅអំឡុងពេល៥០ថ្ងៃខាងមុខទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


