ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ រៀបចំពិធីបុណ្យសពប្រធានាធិបតី និងកាន់ទុក្ខរយៈពេល ៥ថ្ងៃ
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២១ខែឧសភា ប្រទេសអ៊ីរ៉ង់ បានប្រកាសកាន់ទុក្ខរយៈពេល៥ថ្ងៃ និងរៀបចំពិធីបុណ្យសពទ្រង់ទ្រាយធំសម្រាប់ប្រធានាធិបតី Ebrahim Raisi និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។

តាមការបញ្ជាក់ពីលោក Mohsen Mansouri អនុប្រធានទទួលបន្ទុករៀបចំពិធីបុណ្យ, ដំបូងបង្អស់ ពិធីបានចាប់ផ្តើមនៅថ្ងៃអង្គារ វេលាម៉ោង ៩:៣០ នាទី (ម៉ោងក្នុងស្រុក) នាទីក្រុង Tabriz ភាគពាយ័ព្យ ហើយសពរបស់លោក Raisi នឹងត្រូវដង្ហែបន្តទៅទីក្រុង Qom រួចរៀបចំកម្មវិធីបន្ទាប់នៅម៉ោង១៦:៣០នាទី។
បន្ទាប់មកទៀត នៅថ្ងៃពុធ សពនឹងត្រូវបញ្ជូនទៅរដ្ឋធានី តេហេរ៉ង់ តែម្តង ដោយនៅទីនោះ មានវត្តមានមេដឹកនាំកំពូល Khamenei ដឹកនាំការអធិស្ឋានឧទ្ទិសដល់ដួងព្រលឹងលោក Raisi និងអ្នកដទៃ។ ម្យ៉ាងវិញទៀត ថ្ងៃពុធនេះ ក៏ត្រូវបានគេប្រកាសជាថ្ងៃឈប់សម្រាកថ្នាក់ជាតិ ទូទាំងប្រទេសអ៊ីរ៉ង់ផងដែរ។

លុះដល់ព្រឹកថ្ងៃព្រហស្បតិ៍ សពរបស់លោក Raisi នឹងត្រូវដង្ហែទៅកាន់ទីក្រុង Birjand នៃខេត្ត South Khorasan ជាកន្លែងដែលលោកប្រធានាធិបតី ទើបជាប់ឆ្នោតអាណត្តិថ្មី ក្នុងនាមជាតំណាងរបស់ស្ថាប័នឃ្លាំមើលភាពជាអ្នកដឹកនាំនៃសភាអ្នកជំនាញ។
ជាចុងក្រោយ ពិធីបញ្ចុះសពរបស់លោក Raisi នឹងត្រូវធ្វើឡើងនៅទីក្រុង Mashhad ភាគឦសានក្នុងទីសក្ការបូជា Shia Imam Reza ទីប្រាំបី នៅល្ងាចថ្ងៃព្រហស្បតិ៍។

សូមជម្រាបជាថ្មីថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត បានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រចូលជ្រលងភ្នំនៃខេត្ត East Azerbaijan ខណៈធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Tabriz ក្រោយបញ្ចប់ពិធីសម្ពោធទំនប់វារីអគ្គិសនីមួយនៅព្រំដែន កាលពីថ្ងៃចន្ទទី២០ខែឧសភា ហើយបើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គ្រោះអកុសលនេះគឺបណ្តាលមកពីឧទ្ធម្ភាគចក្រធ្វើដំណើរឆ្លងកាត់ផ្ទៃមេឃដែលចុះអ័ព្ទក្រាស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើការធ្លាក់ឧទ្ធម្ភាគចក្រប្រធានាធិបតីអ៊ីរ៉ង់ ជាឧបទ្ទវហេតុ ឬឃាតកម្ម?
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


