ព័ត៌មានអន្ដរជាតិ
តើការធ្លាក់ឧទ្ធម្ភាគចក្រប្រធានាធិបតីអ៊ីរ៉ង់ ជាឧបទ្ទវហេតុ ឬឃាតកម្ម?
ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងមន្ត្រីអ្នកមុខអ្នកការផ្សេងទៀត បានទទួលមរណភាពក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រចូលជ្រលងភ្នំនៃខេត្ត East Azerbaijan ខណៈធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Tabriz ក្រោយបញ្ចប់ពិធីសម្ពោធទំនប់វារីអគ្គិសនីមួយនៅព្រំដែន កាលពីថ្ងៃចន្ទទី២០ខែឧសភា។

តាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ គ្រោះអកុសលនេះគឺបណ្តាលមកពីឧទ្ធម្ភាគចក្រធ្វើដំណើរឆ្លងកាត់ផ្ទៃមេឃដែលចុះអ័ព្ទក្រាស់ ទើបបណ្តាលឲ្យឧទ្ធម្ភាគចក្របាត់ការគ្រប់គ្រង ហើយធ្លាក់ផ្ទុះឆេះតែម្តង។
ត្បិតតែប្រភពទាំងឡាយសុទ្ធតែចង្អុលគ្រោះថ្នាក់នេះថាបណ្តាលមកពីកត្តាអាកាសធាតុ ប៉ុន្តែអ្នកវិភាគមួយចំនួនក៏បានដាក់ការសង្ស័យទៅលើករណីឃាតកម្មផងដែរ ហើយថែមទាំងលើកឡើងពីសន្មតិកម្មខ្លះមកវែកញែកទៀតផង។

ជាក់ស្តែងលោក លោក Michael Maloof អ្នកវិភាគគោលនយោបាយសន្តិសុខជាន់ខ្ពស់មន្ទីរបញ្ចកោណ បានដាក់ជាសំណួរនៅក្នុងកម្មវិធី The Critical Hour របស់សារព័ត៌មាន Sputnik កាលពីថ្ងៃចន្ទថា “ជាការពិត អ្នកមានឧទ្ធម្ភាគចក្របីគ្រឿងហោះទន្ទឹមគ្នា! មួយគ្រឿងធ្លាក់ភ្លាមៗ ទាំងដែលគ្មានការផ្តល់សញ្ញាអ្វីទាំងអស់ គ្មានគ្រប់យ៉ាង ហើយបើពិតជាមានអ័ព្ទក្រាស់មែន ចុះតើឧទ្ធម្ភាគចក្រពីរគ្រឿងទៀត ហោះឆ្លងកាត់ទៅម្តេចបាន? ម្តេចបានជាធ្លាក់តែឧទ្ធម្ភាគចក្ររបស់ប្រធានាធិបតីតែមួយគ្រឿងទៅវិញ?”។
ទោះគ្មានការនិយាយចំឈ្មោះភាគីសង្ស័យពាក់ព័ន្ធរឿងនេះក៏ដោយ ប៉ុន្តែគេដឹងថា អ៊ីស្រាអែលមានប្រវត្តិធ្វើប្រតិបត្តិការសម្ងាត់នៅខាងក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងការទម្លាក់គ្រាប់បែកលើបំពង់បង្ហូរប្រេង ការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងការសងសឹកថ្មីៗផងដែរ ត្បិតអីអ៊ីស្រាអែល បានចេញមុខបដិសេធរឿងនេះរួចទៅហើយក្តី។

លោកបន្តថា “ក៏មានរឿងកើតឡើងផងដែរនៅបស្ចិមប្រទេស ជាពិសេសការប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រីស្លូវ៉ាគី ដូច្នេះរឿងនេះទំនងជាមានប្រទាក់ក្រឡាគ្នា”។
ម្យ៉ាងទៀត នៅថ្ងៃដែលឧទ្ធម្ភាគចក្រប្រធានាធិបតីអ៊ីរ៉ង់ធ្លាក់នោះ មន្ត្រីនៃកងទ័ពសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏បានរារាំងការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួនមនុស្ស៥០នាក់ផងដែរ ដោយក្នុងនោះរួមមានជនជាតិអាមេរិកចំនួន៣នាក់។
មេក្លោងដឹកនាំរដ្ឋប្រហារគឺមានឈ្មោះ Christian Malanga ត្រូវបានសម្លាប់ក្នុងការប៉ុនប៉ងនោះ។ Malanga បានរស់នៅក្នុងសហរដ្ឋអាមេរិកពេញមួយជីវិតមកហើយ ហើយបើយោងតាមវីដេអូបង្ហោះតាមអ៊ិនធឺណិត គាត់ធ្លាប់បានទៅជួបកងយោធាអ៊ីស្រាអែលម្តងដែរក្នុងឆ្នាំ ២០១៥។
ជាចុងក្រោយ លោក Maloof ព្រមានថា ប្រសិនបើរឿងរ៉ាវត្រូវបានលាតត្រដាងថា អ៊ីស្រាអែល ពិតជាជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Raisi មែននោះ ច្បាស់ណាស់ ការសងសឹកនឹងកើតឡើងហើយប្រហែលជាទ្រង់ទ្រាយធំទៀតផង មិនមែនលំៗទេ៕
ចុះតើប្រិយមិត្តគិតថា ការធ្លាក់ឧទ្ធម្ភាគចក្ររបស់លោក Raisi គឺជាឧបទ្ទវហេតុឬឃាតកម្ម?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មរណភាពប្រធានាធិបតីអ៊ីរ៉ង់ ជះឥទ្ធិពលអាក្រក់២យ៉ាង ដល់ពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


