ជីវិតកម្សាន្ដ
សុគា គឹមលាង ថា ឈ្មោះជានាដការីរបាំមិនមែនចេះតែរាំរបាំទេ ត្រូវមានការអប់រំវិន័យ-សីលធម៌
សិល្បការិនីដ៏ឆ្នើម(នាដការី)កញ្ញា សុគា គឹមលាង ហៅ កូនអាន់ បានបញ្ជាក់ថា សម្រាប់ពាក្យថា«នាដការីរបាំ» គឺពុំមែនចេះតែរាំរបាំទេ ដោយក្នុងនោះក៏មានការអប់រំវិន័យ សីលធម៌ ភាពទន់ភ្លន់ និងការអត់ធ្មត់ផងដែរ។

ជាការពិតណាស់គេមើលឃើញថា សិល្បការិនីដ៏ឆ្នើម ឬ នាដការី កញ្ញា សុគា គឹមលាង កន្លងមក ត្រូវបានទស្សនិកជនដឹងគ្រប់គ្នាថា នាងតែងមានភាពលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្បៈខ្មែរ។ តួយ៉ាងថ្មីៗ នេះ សុគា គឹមលាង ក៏បានចេញមុខប្ដេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌អរិយធម៌កេរ្តិ៍មរតកដូនតាខ្មែរមិនអាចឲ្យស្លាប់ទេ។
ចំពោះរឿងដែលទស្សនិកជនចាប់អារម្មណ៍ថែមទៀត សុគា គឹមលាង មុននេះ បានបង្ហោះវីដេអូចែករំលែកបទពិសោធក្នុងនាមជា«នាដការីរបាំ» និងរម្លឹកដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ ជាមួយការបង្ហាត់បង្រៀនសិស្ស។ នាងលើកឡើងថា ”«នាដការីរបាំ» ឈ្មោះជានាដការីរបាំ មិនមែនចេះតែរាំរបាំទេ ក្នុងនោះក៏មានការអប់រំវិន័យ សីលធម៌ ភាពទន់ភ្លន់ និងការអត់ធ្មត់ ទាំងអស់នេះ គឺជាចំណេះវិជ្ជាដែលអ្នកគ្រូលោកគ្រូទាំងអស់ បានបង្ហាត់បង្រៀនផ្តល់ឲ្យកូនៗ ទាំងអស់គ្នា ជាទំពាំងស្នងឫស្សី ដើម្បីប្រទេសជាតិមួយនេះ”។

កញ្ញា សុគា គឹមលាង បាននិយាយបន្តថា ”នេះជាចម្រៀងដែលផុសចេញពីទឹកចិត្តសិស្សទាំងអស់ នៃសិល្បៈវប្បធម៌ជាតិ គោរពជូន អ្នកគ្រូ លោកគ្រូ ជាពិសេសពោរពេញដោយសេចក្ដីស្រលាញ់ និង ទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់កម្លាំងកាយចិត្តបង្ហាត់បង្រៀនដល់យើងខ្ញុំដោយការយកចិត្តទុកដាក់បំផុត”។
កញ្ញា សុគា គឹមលាង ហៅ កូនអាន់ កាលពីកន្លងទៅ នាងក៏ធ្លាប់ត្រូវបានទស្សនិកជនដឹងថា នាងបានតំណែងជាកញ្ញាឯកសង្ក្រាន្តដ៏ស្រស់ស្អាតនាអំឡុងឆ្នាំ ២០១៨៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


