ព័ត៌មានអន្ដរជាតិ
អគ្គិភ័យដ៏រន្ធត់ លេបត្របាក់ផ្ទះល្វែងនៅហាណូយ ផ្តាច់ជីវិតមនុស្ស ១៤នាក់
តាមការចេញផ្សាយរបស់សារព័ត៌មាន VN Express, ករណីអគ្គិភ័យដ៏រន្ធត់នៅសំណង់ផ្ទះល្វែងក្នុងទីក្រុងហាណូយ នៃប្រទេសវៀតណាម កាលពីរំលងអធ្រាត្រថ្ងៃព្រហស្បតិ៍ឈានចូលថ្ងៃសុក្រ បានឆក់យកជីវិតមនុស្សចំនួន១៤នាក់។

អគ្គិភ័យបានឆាបឆេះប្លុកផ្ទះល្វែងដែលមានបន្ទប់ជួលនិងហាងលក់កង់អគ្គិសនី នៅម្តុំឌឿងហែមក្នុងសង្កត់ Cau Giay ហើយដោយសារតែទីនោះមានសភាពកកកុញនិងផ្លូវតូចចង្អៀត ទើបក្រុមអ្នកពន្លត់អគ្គិភ័យពិបាកចូលទៅដល់ និងធ្វើឲ្យភ្លើងឆេះសន្ធោសន្ធៅរាលដាលយ៉ាងលឿន។

ក្នុងហេតុការណ៍នោះដែរ ទីក្រុងហាណូយ បានបញ្ជូនកងពន្លត់អគ្គិភ័យ ព្រមទាំងទាហាននិងប៉ូលិស ដើម្បីជួយគ្រប់គ្រងស្ថានការណ៍ ប៉ុន្តែមិនអាចសង្គ្រោះទាន់ពេលនោះទេ។
នៅទីបំផុត អគ្គិភ័យ ត្រូវបានពន្លត់ជាស្ថាពរនៅម៉ោង ១:០៥នាទីរំលងអធ្រាត្រ ហើយគេក៏មិនដឹងដែរថា ពេលអគ្គិភ័យកើតឡើង មានមនុស្សប៉ុន្មាននាក់ស្នាក់នៅក្នុងនោះ។

យោងតាមសង្កាត់ Cau Giay, តួលេខគិតត្រឹមពេលនេះ មានមនុស្សចំនួន១៤នាក់ បានបាត់បង់ជីវិតខណៈ៣នាក់ទៀត កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែស្ថានភាពមិនជាធ្ងន់ធ្ងរប៉ុន្មានទេ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃករណីនេះ មិនទាន់ត្រូវបានគេដឹងច្បាស់ឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋនៅខណ្ឌច្បាអំពៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


