ព័ត៌មានជាតិ
ក្រុមហ៊ុន ៣ ទទួលបានសិទ្ធិកសាងផ្លូវបេតុងជាង១គីឡូម៉ែត្រ ក្នុងស្រុកចំការលើតម្លៃជាង ៥៥០ លានរៀល
ដំណើរកិច្ចការលទ្ធកម្មគម្រោងផ្លូវបេតុងប្រវែងជាងមួយគីឡូម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣ ក្នុងស្រុកចំការលើ បានដាក់ឲ្យប្រកួតប្រជែងដោយសេរី នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាស្រុកចំការលើ។

មានក្រុមហ៊ុនចំនួន១០ មានបំណងប្រជែងយកភាពស្របច្បាប់ ដើម្បីទទួលបានសិទ្ធិក្នុងការកសាងផ្លូវបេតុងនេះ ក្នុងនោះ មានក្រុមហ៊ុនចំនួន៣ ត្រូវបានរដ្ឋបាលខេត្ត ស្រុក ទទួលស្គាល់ជាផ្លូវការ ព្រមទាំងមានការឯកភាពពីគណៈកម្មាការលទ្ធកម្ម អ្នកទទួលការ និងអ្នកព័ត៌មានជាច្រើនស្ថាប័នចូលរួមសង្កេតការណ៍លើករណីនេះផងដែរ។
លោក ឡី មិច នាយករងសាលាខេត្តបានថ្លែងថា អ្នកមានបំណងដេញអញ្ជើញចូលក្នុងសាលប្រជុំសាលាស្រុកអង្គុយឲ្យស្ងៀម មិនដូចទីផ្សារត្រីនោះវាមិនល្អទេ។

រដ្ឋបាលខេត្ត ស្រុក រៀបចំឲ្យបងប្អូនចូលរួមប្រកួតប្រជែងដោយសេរី តែក្នុងលក្ខខណ្ឌស្របច្បាប់មានឯកសារគ្រប់គ្រាន់ផងដែរ។ ត្រូវគោរពការងាររដ្ឋ គោរពរាជការ ព្រោះក្រុមហ៊ុនយើងទាំងអស់គ្នាជាក្រុមហ៊ុនឯកជន គ្មានរចនាសម្ព័ន្ធនោះទេ ស្តាប់ការណែនាំ ទើបដំណើរការប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីថ្លៃថ្នូរ។
ភាពមិនប្រក្រតីតិចតួចមែន តែវាខុសពីខេត្តគេដែរ សុទ្ធតែក្រុមហ៊ុនចាស់វស្សាហើយ ដូច្នេះថ្ងៃនេះយើងប្រើថេរវេលាដូចការដេញនាពេលកន្លងមកដែរតែ១០នាទីទេ ដើម្បីជ្រើសរើសយកក្រុមហ៊ុនបានចំនួន៣ ដែលបានចូលរួមទទួលយកមូលនិធិឃុំ សង្កាត់ ក្នុងតម្លៃប៉ាន់ស្មានទឹកប្រាក់ ៦១០លានរៀល ហើយដេញបានតម្លៃ៥៥៥លានរៀល កសាងផ្លូវបេតុងជាងមួយគីឡូម៉ែត្រ។

ផ្លូវប្រវែងជាងមួយគីឡូម៉ែត្រនេះ ឆ្លងកាត់ក្នុងឃុំចំនួន៣ គីឃុំបុសខ្នុរ ឃុំល្វាលើ ទាំងពីរឃុំនេះ កសាងដោយក្រុមហ៊ុន យ៉េន ប៊ុនថេន និងឃុំជយោ កសាងដោយក្រុមហ៊ុន អ៊ូ លាងហ៊ុង។
ក្រុមហ៊ុនទាំង៣ ត្រូវអនុវត្តន៍ការសាងទៅតាមកិច្ចកុងត្រា ដាក់គ្រឿងចក្រធ្វើកាន់តែឆាប់កាន់តែល្អ ឆាប់បានផ្លូវជូនពលរដ្ឋយើងដែលគាត់ចង់បានជាយូរមកហើយនោះ៕
អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


