ព័ត៌មានជាតិ
កូរ៉េ ប្ដេជ្ញាជួយ ប.ស.ស លើប្រព័ន្ធស្ដារនីតិសម្បទានៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ
អង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ បានប្ដេជ្ញាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ប.ស.ស ទៅលើប្រព័ន្ធស្ដារនីតិសម្បទានៅកម្ពុជា ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ និងគម្រោងថ្មីៗ មួយចំនួនទៀត។

ការប្ដេជ្ញានេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ ដែលដឹកនាំដោយលោក Kim Yong-Wan ប្រធានវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្នាក់ការកណ្ដាល ប.ស.ស។
ក្នុងជំនួបនាឱកាសនេះ លោកអគ្គនាយក ប.ស.ស.ស្ដីទី បានសម្តែងនូវអំណរគុណចំពោះអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទា ជាពិសេសចំពោះការប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងអនុវត្តគម្រោងបច្ចុប្បន្ន និងបន្តជួយគាំទ្របន្ថែមទៅលើការអនុវត្តសកម្មភាពក្នុងផែនការមេ លើការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់កម្មករ-និយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ និងការកសាងសមត្ថភាពរបស់បុគ្គលិកផ្នែកស្តារនីតិសម្បទារបស់ ប.ស.ស។

លោកអគ្គនាយក ប.ស.ស.ស្ដីទី បានបន្តថា កិច្ចសហប្រតិបត្តិការរវាង COMWEL និង ប.ស.ស. កើតមានឡើងចាប់តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ហើយរយៈពេលច្រើនឆ្នាំកន្លងមកនេះ វិស័យសន្តិសុខសង្គមកម្ពុជា បានទទួលនូវការគាំទ្រ និងជំនួយអភិវឌ្ឍន៍ជាច្រើនពីសាធារណរដ្ឋកូរ៉េ ហើយកិច្ចសហប្រតិបត្តិការនេះ នឹងនៅតែបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសន្តិសុខសង្គម ឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។
ក្នុងជំនួបខាងលើនេះផងដែរ លោក Kim Yong-Wan ប្រធានវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ ក៏សាទរចំពោះគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទា សម្រាប់កម្មករ-និយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ (ODA Project) ដែលបច្ចុប្បន្នកំពុងដំណើរការយ៉ាងរលូន ហើយពិសេសជាងនេះទៅទៀត COMWEL នឹងប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ប.ស.ស. លើអ្វីដែលបានព្រមព្រៀងគ្នា ដើម្បីពង្រឹងលើប្រព័ន្ធស្ដារនីតិសម្បទានៅកម្ពុជាឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ព្រមទាំងសិក្សាលើគម្រោងថ្មីបន្ថែមសម្រាប់ផ្នែកស្តារនីតិសម្បទា នៃវិស័យសន្តិសុខសង្គមកម្ពុជាផងដែរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


