Connect with us

ព័ត៌មានជាតិ

អណ្តើកសមុទ្រ ទម្ងន់ជិត ១០ គីឡូក្រាម ត្រូវបានប្រជានេសាទចាប់បាន ប្រលែងចូលសមុទ្រវិញ

បានផុស

នៅ

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ថឹង បូរិន ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានឱ្យដឹងថា អណ្តើកសមុទ្រមួយក្បាលទៀតដែលប្រជានេសាទ នៅសហគមន៍នេសាទអង្កោល នៅក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចាប់បាន យកមកប្រគល់ជូនខណ្ឌរដ្ឋបាលជលផលខេត្តកែប ដើម្បីប្រលែងចូលសមុទ្រវិញ ក្រោយអ្នកនេសាទចាប់បាននៅសមុទ្រដោយចៃដន្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថឹង បូរិន បានបញ្ជាក់ឱ្យដឹងថា អណ្តើកសមុទ្រខាងលើ គឺជាអណ្តើកញី មានទម្ងន់ ៨,៥០ គីឡូក្រាម បណ្ដោយវាមានប្រវែង ៤០ សង់ទីម៉ែត្រ និងមានទទឹងប្រវែង ៣៨ សង់ទីម៉ែត្រ ត្រូវបានកិបតួលេខ KH 2082 រួចក៏ប្រលែងចូលសមុទ្រអង្កោល ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកែប ឱ្យរស់តាមធម្មជាតិវិញ។

ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប រូបនេះ បានបន្តថា អណ្តើកសមុទ្រដែលបានលែងចូលសមុទ្រវិញនោះ ដោយទទួលបានពីប្រជានេសាទម្នាក់ឈ្មោះ ជាតិ ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បានប្រគល់តាមរយៈ លោក ចក់ ស៊ីនាថ នាយផ្នែករដ្ឋបាលជលផលដំណាក់ស្ដេច។

បើតាមក្រុមអ្នកអភិរក្សសង្កេតឃើញថា សត្វសមុទ្រកម្រៗមួយរយៈពេលចុងក្រោយនេះ ត្រូវបានប្រទះឃើញ និងបានបង្ហាញវត្តមានជាបន្តបន្ទាប់ នៅក្នុងសមុទ្រខេត្តកែប និងខេត្តកំពត ដូចជា ផ្សោតផ្កាឈូកសមុទ្រ និងជ្រូកទឹក ល្មិច ជាដើម។ល។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៧ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម