សន្តិសុខសង្គម
ក្មេងទំនើង២ក្រុម ចង់បង្កើតឆាកប្រយុទ្ធគ្នាតែពុំបានសម្រេច ត្រូវសមត្ថកិច្ចក្រុងប៉ោយប៉ែតក្របួចជាប់
បន្ទាយមានជ័យ ៖ ក្មេងទំនើង១ក្រុមមានគ្នា៣នាក់កំពុងអង្គុយនិយាយគ្នាលេងលឺខ្លាំងដល់ក្រុមក្មេងទំនើង១ក្រុមទៀតមានគ្នាជិត២០នាក់ បានមកគំរាមថា និយាយលឺខ្លាំងអញ្ចឹងប្រយ័ត្នពួកអញយកកាំបិតពុះក្បាលពួកអាឯង ដោយអំណាចខឹងពេកក្រុមមានគ្នា៣នាក់បានទៅយកកាំបិតមកប្រយុទ្ធនិងគូសត្រូវវិញ តែត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១១យប់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ មុនពេលកើតហេតុនោះ កម្លាំងនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារជាច្រើននាក់ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ចំណុចបុរី ទៀ ឆាយហាក់ ភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញក្មេងទំនើងចំនួន៣នាក់ជិះម៉ូតូ១គ្រឿង គួរឱ្យសង្ស័យកម្លាំងនគរបាលឃាត់ធ្វើការត្រួតពិនិត្យសួរនាំស្រាប់តែ រកឃើញកាំបិតចំនួន២ដើម កែវសម្រាប់ជក់ថ្នាំគ្រឿងញៀន១ ដែកកេះ១ បំពង់ទុយោ១ ក្មេងទំនើងទាំង៣នាក់នោះត្រូវបានឃាត់ខ្លួនរួចនាំយកមកប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត។

ក្មេងទំនើងទាំង៣នាក់ ដែលត្រូវឃាត់ខ្លួននោះ ១-ឈ្មោះ វង្ស រស្មី ភេទ ប្រុស អាយុ១៦ឆ្នាំ ២-ឈ្មោះ ដូច សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ ៣-ឈ្មោះ ថន ភារម្យ ភេទប្រុស អាយុ១៦ឆ្នាំ ទាំង៣នាក់រស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ក្មេងទំនើងទាំង៣នាក់ បានឆ្លើយសារភាពថា ពេលកើតហេតុនោះ ក្រុមរបស់ខ្លួន៣នាក់កំពុងអង្គុយលេងនៅចំការដូង បុរីទៀ ឆាយហាក់ បាននិយាយខ្លាំងៗ ស្រាប់តែមានក្មេងស្ទាវមួយក្រុមជិះម៉ូតូ ៦គ្រឿង មានគ្នាប្រហែលជិត២០នាក់ និងប្រដាប់ដោយកាំបិតមួយដើម ពួកវាបានដើរមកក្បែរក្រុមខ្លួនបាននិយាយថា ពួកហែងនិយាយលឺខ្លាំងមេស ប្រយ័ត្នអញយកកាំបិតពុះក្បាលពួកហែង ពេលនោះពួកខ្លួនខឹងយ៉ាងខ្លាំង បានជិះម៉ូតូទៅយកកាំបិតចំនួន២ដើម ដើម្បីមករកបម្រុងកាប់ទៅលើក្រុមទាំងនោះ ធ្វើការសងសឹក តែត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនសួរនាំតែម្តង។

ក្មេងទំនើងទាំង៣នាក់ បានបញ្ជូនមកស្នងការដើម្បីសួរនាំបន្ត។ ដោយបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក្មេងទំនើងទាំង៣នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌនគរបាលខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃ ទី២៩ ខែឧសភា ឆ្នាំ ២០២៤នេះ អនុវត្តតាមនីតិវិធីច្បាប់ហើយ៕
ដោយ ៖ វ៉ន់ ណាង

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


